ការបោះឆ្នោតក្នុងតំបន់នៅបារាំង៖ ភាគីស្តាំនិយមដណ្តើមបានជ័យជំនះ

ការបោះឆ្នោតក្នុងតំបន់នៅបារាំង៖ ភាគីស្តាំនិយមដណ្តើមបានជ័យជំនះ - ảnh 1
ការបោះឆ្នោតក្នុងតំបន់នៅបារាំង៖ ភាគីស្តាំនិយមដណ្តើមបានជ័យជំនះ (Image: VNA)


(VOVworld) – លទ្ធផលនៃការរាប់សន្លឹកឆ្នោតដំបូងប្រកាសជាសាធារណៈដោយ
ក្រសួងមហាផ្ទៃបារាំង នាព្រឹកថ្ងៃទី ៣០ មិនា បានឲ្យដឹងថា៖ បន្ទាប់ពីវង់បោះឆ្នោត
ក្រុមប្រឹក្សារខេត្តលើកទី ២ នៅបារាំង ភាគីស្តាំកណ្ដាលនិយមរួមមានសម្ព័ន្ធភាព
ដើម្បីចលនាប្រជាជន (UMP) និងគណៈបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យ-ឯករាជ្យ
(UDI) ដណ្តើមបានជ័យជំនះ។ ទោះបីជា លទ្ធផលនៃការបោះឆ្នោតនេះមិនទាន់
ប្រកាសជាផ្លូវការនៅឡើយក្តី ប៉ុន្តែ និន្នាការជ័យជំនះ-បរាជ័យដែលសឲ្យឃើញយ៉ាង
ជ្បាស់លាស់។ ភាគីឆ្វេងនិយមជាពិសេសគឺគណៈបក្សសង្គម (PS) កាន់អំណាចរបស់
ប្រធានាធិបតីបារាំង លោក Francois Hollande  ទទួលបរាជ័យដ៏ធ្ងន់ធ្ងរក្នុងការបោះ
ឆ្នោតនេះពេលដែលពាក់កណ្ដាលសម្លេងគាំទ្រនៅខេត្តចំនួន ៣១ ក្នុងចំណោមខេត្ត
ចំនួន ៦១។ គណៈបក្សស្តាំនិយមរណសិរ្សជាតិ (FN) មិនទទួលបានសិទ្ធដឹកនាំនៅ
ខេត្តណាមួយឡើយប៉ុន្តែបេក្ខជនជាច្រើននាក់នៃគណៈបក្សនេះត្រូវបានជ្រើសរើសក្នុង
វង់បោះឆ្នោតលើកទី ២។ និន្នាការគាំទ្រទស្សនៈរបស់គណៈបក្ស FN បានកើន
ឡើងនៅបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ