ការបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាបអាមេរិក៖ លោក McCarthy ទទួលបានការគាំទ្របន្ថែមទៀត

(VOVWORLD) - នៅក្នុងការបោះឆ្នោតជុំទី ១២ ដែលធ្វើឡើងក្នុង រយៈពេលត្រឹមតែ ៤ ថ្ងៃ ប៉ុណ្ណោះ សមាជិកសភាគណបក្សសាធារណរដ្ឋយ៉ាងហោច ណាស់ចំនួន ១០ នាក់ដែលធ្លាប់ប្រឆាំងលោក McCarthy បានបោះឆ្នោតគាំទ្រឲ្យ លោក ដែលជាសញ្ញាវិជ្ជមានមួយក្រោយពីលោកបានធ្វើសម្បទានមួយចំនួនដល់ក្រុម នេះ។ 

ការបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាបអាមេរិក៖ លោក McCarthy ទទួលបានការគាំទ្របន្ថែមទៀត - ảnh 1សមាជិកសភាជាន់ទាបលោក Kevin McCarthy នៅក្នុងសម័យបោះឆ្នោតជ្រើសតាំងប្រធានសភាជាន់ទាបតសហរដ្ឋអាមេរិក ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣។ (រូបថត៖ Xinhua/VNA)
សមាជិកសភាជាន់ទាបនៃគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កាលពីថ្ងៃទី ៦ ខែមករា បានទទួលការគាំទ្រមួយចំនួនបន្ថែមទៀតពីសមាជិកក្រុមស្តាំ និយមតឹងរឹង ក្នុងសភាជាន់ទាបសហរដ្ឋអាមេរិក ដែលធ្លាប់ប្រឆាំងជំទាស់លោកចូល កាន់តំណែងប្រធានសភាជាន់ទាប។ នៅក្នុងការបោះឆ្នោតជុំទី ១២ ដែលធ្វើឡើងក្នុង រយៈពេលត្រឹមតែ ៤ ថ្ងៃ ប៉ុណ្ណោះ សមាជិកសភាគណបក្សសាធារណរដ្ឋយ៉ាងហោច ណាស់ចំនួន ១០ នាក់ដែលធ្លាប់ប្រឆាំងលោក McCarthy បានបោះឆ្នោតគាំទ្រឲ្យ លោក ដែលជាសញ្ញាវិជ្ជមានមួយក្រោយពីលោកបានធ្វើសម្បទានមួយចំនួនដល់ក្រុម នេះ។ ទោះជាយ៉ាងណាក៏ដោយ  សមាជិកគណបក្សសាធារណរដ្ឋយ៉ាងហោចណាស់ ចំនួន ៥ នាក់ផ្សេងទៀតបានបោះឆ្នោតប្រឆាំងនឹង លោក McCarthy ដែលមានន័យថា លោកទំនងជានឹងខ្វះសន្លឹកឆ្នោតគាំទ្រដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតនេះ។
នេះជាលើកដំបូងក្នុងរយ:ពេលមួយសតវត្សដែលសភាជាន់ទាបអាមេរិកបានបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងប្រធាន នៅក្នុងការបោះឆ្នោតលើកទីមួយ។ តាម បទប្បញ្ញត្តិ ប្រសិនបើគ្មានបេក្ខជនណាទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោត ជុំទី ៣ នោះ សមាជិកសភាជាន់ទាបនឹងត្រូវបោះឆ្នោតរហូតដល់ពេលដែល ប្រធានថ្មី ត្រូវបានជ្រើសរើស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ