ការ​បោះឆ្នោតនៅ​កម្ពុជា៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បង្ហើបពីសមាសភា​ពថ្នាក់ដឹកនាំ​រដ្ឋសភានីតិកាលថ្មី

(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាបច្ចុប្បន្ន នឹងកាន់តំណែងជាប្រធានរដ្ឋសភាកម្ពុជានីតិកាលទី ៧ ដែលគ្រោងនឹងបើកកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី២១ ខែសីហានេះ។
ការ​បោះឆ្នោតនៅ​កម្ពុជា៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បង្ហើបពីសមាសភា​ពថ្នាក់ដឹកនាំ​រដ្ឋសភានីតិកាលថ្មី - ảnh 1នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ រូបថត៖ Kyodo/TTXVN

ក្នុងសារសំឡេងតាមបណ្តាញ Telegram នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានីតិកាលទី ៧ រួមមានលោកស្រី ឃួន សុដារី កាន់តំណែងជាប្រធានរដ្ឋសភា លោក ជាម យៀប បន្តជាអនុប្រធានទី១ ខណៈដែលលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងកាន់តំណែងជាអនុប្រធានទី២។ ក្នុងសារសំឡេងនោះ សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថា ផែនការសមាសភាពនេះត្រូវបានសម្រេចតាំងពីចុងឆ្នាំ២០២១មកហើយ និងការឧទ្ទេសនាមលោកស្រី ឃួន សុដារី ឲ្យកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ៧ គឺដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រី។

យោងតាមកាលវិភាគ រដ្ឋសភាកម្ពុជានីតិកាលទី ៧ នឹងបើកកិច្ចប្រជុំលើកដំបូង និងសម័យប្រជុំលើកទី ១ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២១ និង ២២ ខែសីហាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ