ការបោះឆ្នោតនៅកាហ្សាក់ស្ថា៖ លោកប្រធានាធិបតីស្ដីទី Kassym-Jomart Tokayev នឹងឈ្នះឆ្នោតជាពិតប្រាកដ
(VOVWORLD) -លោក ប្រធានាធិបតីស្ដីទី Kassym-Jomart Tokayev ទទួលបានសម្លេងគាំទ្រចំនួន ៧០,១៣ % នៃសន្លឹកឆ្នោតសរុប។
លោក ប្រធានាធិបតីស្ដីទី Kassym-Jomart Tokayev |
នាថ្ងៃទី ៩ ខែមិថុនា តាមលទ្ធផលនៃការស្ទង់មតិសម្រាប់ការបោះឆ្នោតនៅប្រទេសកាហ្សាក់ស្ថាន ដែលរៀបចំឡើងដោយ វិទ្យាស្ថាន Kogamdyk Pikir ហើយទទួលបានការអនុម័ទពីរដ្ឋាភិបាលបានឲ្យដឹងថា លោក ប្រធានាធិបតីស្ដីទី Kassym-Jomart Tokayev ទទួលបានសម្លេងគាំទ្រចំនួន ៧០,១៣ % នៃសន្លឹកឆ្នោតសរុប។ ចំណែកឯ លោក Kassym Jomart Tokayev បេក្ខជននៃភាគីប្រឆាំងទទួលបានសម្លេងគាំទ្រចំនួន ១៥ ,៣៩ តែប៉ុណ្ណោះ។
កាលពីថ្ងៃទី ២០ ខែមីនាកន្លងទៅ លោកប្រធានព្រឹទ្ធសភា Kassym បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទី ក្រោយពីលោកប្រធានាធិបតី Nursultan Nazarbayev បានលាលែងពីតំណែងដោយចៃដន្យ។ លោក Kassym Jomart Tokayev បានអំពាវនាវឱ្យមានការបោះឆ្នោតនាថ្ងៃទី ៩ ខែមិថុនាខាងមុខ ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំនៃប្រទេសជាតិ៕