ការបោះឆ្នោតនៅចក្រភពអង់គ្លេស៖ នាយករដ្ឋមន្រ្តី B. Johnson អះអាង​ពីអាទិ​ភាព Brexit

(VOVWORLD) -លោកក៏បានបញ្ជាក់សារជាថ្មីថា គ្មានហេតុផលណាមួយដែលទីក្រុងឡុងដ៍ត្រូវពន្យារពេលសម្រាប់ដំណាក់កាលអន្តរកាលក្រោយ Brexit ដល់ក្រោយឆ្នាំ ២០២០ ឡើយ។
ការបោះឆ្នោតនៅចក្រភពអង់គ្លេស៖ នាយករដ្ឋមន្រ្តី B. Johnson អះអាង​ពីអាទិ​ភាព Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២៩ ខែវិច្ឆិកា ថ្លែងទៅកាន់ ស្ថានីយ៍វិទ្យុ LBC នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានសង្កត់ធ្ងន់ថា ប្រទេសនេះនឹងចាកចេញពីសហភាពអឺរ៉ុប (EU) រឺហៅថា Brexit នាចុងខែមករា ឆ្នាំ២០២០ប្រសិនបើគណបក្សអភិរក្សនិយមកាន់អំណាច ដណ្ដើមបានអាសនៈភាគច្រើនក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ។ លោកក៏បានបញ្ជាក់សារជាថ្មីថា គ្មានហេតុផលណាមួយដែលទីក្រុងឡុងដ៍ត្រូវពន្យារពេលសម្រាប់ដំណាក់កាលអន្តរកាលក្រោយ Brexit ដល់ក្រោយឆ្នាំ ២០២០ ឡើយ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា លោកនឹងជ្រើសរើស Brexit ជាជាងជ្រើសរើសតំណែងជានាយករដ្ឋមន្ត្រីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ