ការបោះឆ្នោតនៅទួរគី៖ ប្រធានាធិបតី Tayyip Erdogan និងមេដឹកនាំគណបក្សប្រឆាំង Kemal Kilicdaroglu ប្រឈមមុខដាក់គ្នានៅជុំទីពីរ

(VOVWORLD) - យោងតាមច្បាប់របស់ទួរគី ប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងគាំទ្រជាង ៥០% នោះទេ ប្រធានាធិបតីបច្ចុប្បន្នលោក Tayyip Erdogan និងគូប្រជែងលោក Kemal Kilicdarogu នឹងឈានចូលការបោះឆ្នោតជុំទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ឧសភាខាងមុខ។
ការបោះឆ្នោតនៅទួរគី៖ ប្រធានាធិបតី Tayyip Erdogan និងមេដឹកនាំគណបក្សប្រឆាំង Kemal Kilicdaroglu ប្រឈមមុខដាក់គ្នានៅជុំទីពីរ - ảnh 1ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងគូប្រជែង លោក Kemal Kilicdaroglu (រូបថត៖ AP)

លទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាដែលក្រុមប្រឹក្សាជាន់ខ្ពស់ទួរគី (YSK) បានប្រកាសនាព្រឹកថ្ងៃទី ១៥ ខែឧសភា បានសរឲ្យឃើញថា ជាមួយនឹងការរាប់សន្លឹកឆ្នោតចំនួន ៩៦,៤១% ប្រធានាធិបតីលោក Tayyip Erdogan នៃគណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AKP) ទទួលបានសម្លេងគាំទ្រចំនួន ៤៩,៤២% ខណៈដែលគូប្រជែង លោក Kemal Kilicdaroglu នៃគណបក្សសាធារណរដ្ឋ (CHP) ទទួលបានសម្លេងគាំទ្រចំនួន ៤៤,៨៨%។

យោងតាមច្បាប់របស់ទួរគី ប្រសិនបើគ្មានបេក្ខជនណាមួយទទួលបានសម្លេងគាំទ្រជាង ៥០% នោះ ប្រធានាធិបតីបច្ចុប្បន្នលោក Tayyip Erdogan និងគូប្រជែងលោក Kemal Kilicdarogu នឹងឈានចូលការបោះឆ្នោតជុំទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ឧសភាខាងមុខ។

កាលពីថ្ងៃទី១៤ឧសភា ម្ចាស់ឆ្នោតទួរគីបានចាប់ផ្តើមបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាប្រទេសនេះ។ នៅក្នុងបញ្ជីបេក្ខជនដែលឈរឈ្មោះជាប្រធានាធិបតីទួរគី មានបេក្ខជនចំនួន ៣អ្នក់ ប៉ុន្តែតាមពិតទៅ នេះជាការរត់ប្រណាំងរវាងប្រធានាធិបតីកំពុងកាន់អំណាច លោក Recep Tayyip Erdogan និងប្រជែងលោក Kemal Kilicdaroglu តែប៉ុណ្ណោះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ