ការបោះឆ្នោតនៅបារាំង៖ ការត់ប្រណាំងរវាងបេក្ខជនចំនួន ២ នាក់
|
ការបោះឆ្នោតនៅបារាំង៖ ការត់ប្រណាំងរវាងបេក្ខជនចំនួន ២ នាក់ (VNA) |
(VOVworld) – ការរត់ប្រណាំងរវាងបេក្ខជនដែលកំពុងទៅរកជុំចុងក្រោយ នៃការបោះឆ្នោតប្រធានាធិបតីបារាំងគឺបេក្ខជននិយមនយោបាយកណ្តាល លោក Emmanuel Macron និងបេក្ខនារីជាតិនិយម លោកស្រី Marine Le Pen បានប្រព្រឹត្តទៅដ៏តឹងតែង នាថ្ងៃទី ២៦ មេសា ដែលទាក់ទិនដល់វេសនារបស់ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក Whirlpool នៅទីក្រុង Amiens ប៉ែកពាយព្យ បារាំង។ នេះក៏ជាទីក្រុងស្រុកកំណើតរបស់លោក Macron ផងដែរ។ រោងចក្រ Whirlpool ស្ថិតក្នុងមជ្ឈមណ្ឌលឧស្សាហកម្មមួយដែលមានរោងចក្រជាច្រើនបាន បិទទ្វារក្នុងរយៈពេលកន្លងទៅដែលធ្វើឲ្យស្ថានភាពបាត់អាជីពឡើងដល់ ១៣%។ ខណៈពេលដែល លោក Macron កំពុងពិភាក្សាជាមួយតំណាងនៃបណ្ដាអង្គការ សហជីពនៅសាភាឧស្សាហកម្មទីក្រុង Amiens នោះគឺបេក្ខជនជាតិនិយម លោកស្រី Marine Le Pen បានចុះទៅរោងចក្រនោះដើម្បីជួបសំណះសំណាល ជាមួយកម្មករសំដៅដណ្តើមសម្លេងគាំទ្រចំពោះមុខគូបក្ខដិបក្ស។ ថ្លែងមតិនៅទី នេះ លោកស្រី Marine Le Pen បានសន្យាថា៖ ប្រសិនបើជាប់ឆ្នោតជាប្រធានាធិ បតីលោកស្រីនឹងធ្វើជាតូបនីយកម្មរោងចក្រដើម្បីការពារកម្មករហើយចោទប្រកាន់ «លោក Macron គ្មានសេចក្ដីក្លាហានវត្តមាននៅរោងចក្រ»។ ប្រតិកម្មបន្ទាប់ពីរឿងហេតុនេះ បេក្ខជន Macron បានរៀបចំសន្និសីទកាសែតហើយ ថ្កោលទោសយ៉ាងខ្លាំងក្លាបទសន្ទរកាថារបស់លោកស្រី Le Pen ហើយចាត់ទុក ថា៖ គោលនយោបាយរបស់លោកស្រី Le Pen បំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចនិង កំលាំងទិញលក់របស់ប្រជាពលរដ្ឋ។ នាថ្ងៃដដែល លោក Macron រួមជាមួយ បណ្ដាអង្គការសហជីពមានវត្តមាននៅរោងចក្រ។ ប៉ុន្តែ អ្នកគាំទ្រលោកស្រី Le Pen បានបង្ករឿងហេតុដែលធ្វើឲ្យ លោក Macron លំបាកជួបប្រាស្រ័យជាមួយ ពលករ។ ការរត់ប្រជែងរវាងបេក្ខជនចំនួន ២ នាក់នោះបានសរឲ្យឃើញថា៖ ការប្រឡងប្រណាំងចូលក្នុងវិមាន Elysee កំពុងប្រព្រឹត្តទៅដ៏ក្កៅគគុកណាស់ ក្នុងពេលដែល យុទ្ធសាស្ត្រទាំងអស់អាចត្រូវបានប្រើប្រាស់ដើម្បីដណ្តើមបាន សម្លេងគាំទ្ររបស់អ្នកបោះឆ្នោត៕