ការបោះឆ្នោតនៅសិង្ហបុរី៖ គណបក្សកាន់អំណាច​ទទួល​បានជ័យជំនះ​លើសលប់

(VOVWORLD) - អត្រាសម្លេងគាំទ្ររបស់គណបក្សសកម្មភាពប្រជាជន PAP សម្រេចបានត្រឹមតែ ៦១,២៤% ប៉ុណ្ណោះ ពោលគឺថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចំនួន ៦៩,៩% កាលពីឆ្នាំ ២០១៥។

ការបោះឆ្នោតនៅសិង្ហបុរី៖ គណបក្សកាន់អំណាច​ទទួល​បានជ័យជំនះ​លើសលប់ - ảnh 1 នាយករដ្ឋមន្ត្រីសិង្ហបុរីអញ្ជើញទៅបោះឆ្នោត (រូបថត៖ TTXVN)

ក្នុងការបោះឆ្នោតសកលនៅសិង្ហបុរីកាលពីថ្ងៃទី ១០ ខែកក្កដា គណបក្សសកម្មភាពប្រជាជន (PAP) កាន់អំណាចទទួលបានជ័យជំនះលើសលប់ ពោលគឺដណ្ដើមបានអាសនៈចំនួន ៨៣/៩៣ ក្នុងរដ្ឋសភាអាណត្តិថ្មី។ គណបក្សពលករ (WP) ដណ្ដើមបានអាសនៈត្រឹមតែ ១០ ប៉ុណ្ណោះ ហើយបន្តទៀតគឺគណបក្សប្រឆាំងទទួលបានតែមួយគត់ ដែលមានអាសនៈ ក្នុងរដ្ឋសភា។

ទោះជាទទួលបានអាសនៈច្រើនក៏ ដោយ ប៉ុន្តែអត្រាសម្លេងគាំទ្ររបស់ PAP សម្រេចបានត្រឹមតែ ៦១,២៤% ប៉ុណ្ណោះ ពោលគឺថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចំនួន ៦៩,៩% កាលពីឆ្នាំ ២០១៥។ យោងតាមការប្រកាសរបស់គណកម្មការរៀបចំការបោះឆ្នោតសិង្ហបុរីថា ការបោះឆ្នោតឆ្នាំនេះបានទាក់ទាញអ្នកបោះឆ្នោតជាង ២,៥ លាននាក់ ស្មើនឹង ៩៥,៦៣ % នៃចំនួនអ្នកបោះឆ្នោតសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ