ការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនទាំងពីរនាក់ដើម្បីត្រៀមរៀបចំសម្រាប់ផ្នែកគតិយុត្តក្រោយការបោះឆ្នោត
(VOVWORLD) - បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅតែបន្តសកម្មភាពយោសនាបោះឆ្នោតនៅតាមរដ្ឋយុទ្ធសាស្ត្រ មុនការបោះឆ្នោតមួយថ្ងៃ។
ប្រធានាធិបតីលោក Trump និងបេក្ខជនប្រជាធិបតេយ្យលោក Joe Biden (រូបថតៈរ៉យទ័រ) |
ក្នុងពេលនោះ យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនទាំងពីរនាក់កំពុងផ្ដោតសំខាន់លើការជជែកគ្នាផ្នែកគតិយុត្ត ក្រោយការបោះឆ្នោត លោក Donald Trump ដែលកំពុងត្រូវគេនាំមុខក្នុងបណ្ដាការស្ទង់មតិនៅទូទាំងប្រទេសបន្តវាយប្រហារការបោះឆ្នោតតាមប្រៃសណីយ៍ ដោយបញ្ជាក់ថាមេធាវីរបស់លោកនឹងធ្វើសកម្មភាព ប្រសិនបើរដ្ឋនានានៅតែបន្តរាប់សន្លឹកឆ្នោតក្រោយថ្ងៃទី ៣ ខែវិច្ឆិកា។ ប្រធានាធិបតីលោក លោក Donald Trump បានថ្លែងម្តងហើយម្តងទៀតថាការបោះឆ្នោតតាមប្រៃសណីយ៍ងាយនឹងរងការក្លែងបន្លំ។ ឆ្លើយតបទៅនឹងការប្រកាសនេះអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក Joe Biden គឺលោកស្រី Jennifer O'Malley Dillon បានសង្កត់ធ្ងន់ថានៅក្នុងការបោះឆ្នោតលើកមុន ៗ រដ្ឋនានាតែងតែត្រូវការពេលវេលាបន្ទាប់ពីរាត្រីបោះឆ្នោតដើម្បីសម្រេចការងាររាប់សន្លឹកឆ្នោតផងដែរ៕