ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ២០២៤៖ លោកប្រធានាធិបតី Biden ទទួលបានជ័យជម្នះក្នុងថ្ងៃបោះឆ្នោត “Super Tuesday”

(VOVWORLD) - នាថ្ងៃទី ៥ ខែមីនា យោងតាមម៉ោងនៅឆ្នេរសមុទ្រខាងកើតរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក Joe Biden បានបន្តឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ Virginia, Vermont និងរដ្ឋសមរភូមិដ៏សំខាន់នៃរដ្ឋ North Carolina ក្នុងថ្ងៃបោះឆ្នោត “Super Tuesday”។

មុននោះ លោក Joe Biden បានឈ្នះនៅរដ្ឋ Iowa ដោយទទួលបានសំឡេងគាំទ្រប្រហែល ៩០% ដោយហេតុនេះ លោកទទួលបានសំឡេងគាំទ្រនៅរដ្ឋនេះចំនួន ៤០សំឡេងបន្ថែមទៀត។

ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ២០២៤៖ លោកប្រធានាធិបតី Biden ទទួលបានជ័យជម្នះក្នុងថ្ងៃបោះឆ្នោត “Super Tuesday” - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងមតិនៅសេតវិមានកាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២៤ ។ រូបថត៖ AFP/TTXVN

លទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមក្នុងរដ្ឋ Virginia បង្ហាញថា លោក Biden ទទួលបានសំឡេងគាំទ្រ ៩៤,៣% និងទទួលបានសំឡេងគាំទ្របន្ថែមចំនួន ៩៩ ទៀតនៅក្នុងរដ្ឋនេះ។ នៅរដ្ឋ Vermont លោក Biden មានសំឡេងគាំទ្រចំនួន ២៤ទៀត។ លទ្ធផលបឋមនៅរដ្ឋ North Carolina បង្ហាញថា លោកបានឈ្នះសំឡេងគាំទ្រច្រើនជាង ៩១,៣% តាមនោះ ទទួលបានសំឡេងគាំទ្រចំនួន ១១៦ បន្ថែមទៀត។ ជ័យជម្នះនៅរដ្ឋ Carolina ខាងជើង  ជួយឱ្យលោក Biden កាន់តែខិតជិតដល់គោលដៅរបស់ខ្លួនក្នុងការដណ្តើមបានសំឡេងគាំទ្រចំនួន ១.៩៦៨ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនៅមហាសន្និបាតបក្សជាតិ ប្រព្រឹត្តទៅនាពាក់កណ្តាលខែសីហានៅទីក្រុង Chicago។

គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោត Super Tuesday គឺជាថ្ងៃដ៏សំខាន់មួយដែលរដ្ឋចំនួន១៥ នៅក្នុងសហរដ្ឋអាមេរិក បោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតី ក្នុងថ្ងៃតែមួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ