ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ គណបក្ស​សាធារណរដ្ឋ​កាត់បន្ថយទ្រង់ទ្រាយរៀបចំសមាជជាតិ

(VOVWORLD) - ប្រធាន RNC លោក Romney McDaniel បានលើកច្បាស់ថា  សមាជនៅ Jacksonville នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ដោយមានអ្នកចូលរួមចំនួន ២៥០០ នាក់។ 
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ គណបក្ស​សាធារណរដ្ឋ​កាត់បន្ថយទ្រង់ទ្រាយរៀបចំសមាជជាតិ - ảnh 1  គណបក្សសាធារណរដ្ឋកាត់បន្ថយទ្រង់ទ្រាយរៀបចំសមាជជាតិ (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែកក្កដា គណៈកម្មាធិការជាតិ នៃ គណបក្សសាធារណរដ្ឋ (RNC) សហរដ្ឋអាមេរិកបានប្រកាសថា នឹងកាត់បន្ថយទ្រង់ទ្រាយរៀបចំសមាជជាតិ ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែសីហា នៅ Jacksonville រដ្ឋ Florida ក្នុងបរិបទ ដែលរដ្ឋនេះកំពុងរងផលប៉ះពាល់ដ៏គំហុកដោយសារជំងឺរាតត្បាត COVID – 19។

ក្នុងសារលិខិតមួយ ប្រធាន RNC លោក Romney McDaniel បានលើកច្បាស់ថា  សមាជនៅ Jacksonville នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃប៉ុណ្ណោះ ដោយមានអ្នកចូលរួមចំនួន ២៥០០ នាក់។ ទោះយ៉ាងណាក៏ដោយ ក្នុងព្រឹត្តិការ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងមតិទៅកាន់គណបក្សសាធារណរដ្ឋ ដើម្បីចូលរួមការប្រណាំងប្រជែងចូលសេតវិមាននាខែវិច្ឆិកាខាងមុខ គឺមានតំណាងចូលរួមចំនួន ៧០០០ នាក់តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ