ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ នៅតែប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែវិច្ឆិកា តាមការគ្រោងទុក

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump មានក្ដ៏ព្រួយបារម្ភអំពីការបោះឆ្នោតតាមប្រៃសណីយ៍ ខណៈដែលលោកបានលើកឡើងអំបី ការពន្យារពេលនៃការបោះឆ្នោត។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ នៅតែប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែវិច្ឆិកា តាមការគ្រោងទុក - ảnh 1 ស្រោមសំបុត្រមានសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត (រូបថត៖ រ៉យទ័រ)

សេតវិមាន និងគណៈកម្មការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ២ ខែសីហា បានអះអាងថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០២០ នៅតែប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ តាមការគ្រោងទុក។

ឆ្លើយសម្ភាសន៍ក្នុងកម្មវិធី "Face the Nation" របស់ស្ថានីយ៍ទូរទស្សន៍ CBS លោក Mark Meadows នាយកខុទ្ទកាល័យសេតវិមានបានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានក្ដ៏ព្រួយបារម្ភអំពីការបោះឆ្នោតតាមប្រៃសណីយ៍ ខណៈដែលលោកបានលើកឡើងអំបី ការពន្យារពេលនៃការបោះឆ្នោត។ ទោះយ៉ាងណាក៏ដោយ ការបោះឆ្នោតនៅតែប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែវិច្ឆិកា ហើយ“ លោកប្រធានាធិបតីនឹងឈ្នះ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ