ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ លោកចូបៃដិន (Joe Biden) បានក្លាយទៅជាប្រធានាធិបតីជាប់ឆ្នោតជាផ្លូវការ

(VOVWORLD) - លទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតទាំងអស់ត្រូវបានបញ្ជូនទៅរដ្ឋសភា ដែលជាកន្លែងសភាទាំងពីរជាន់នឹងជួបជុំគ្នានៅថ្ងៃទី ៦ ខែមករាក្រោមអធិបតីភាពរបស់ប្រធានព្រឹទ្ធសភានិងជាអនុប្រធានាធិបតី លោក Mike Pence ដើម្បីរាប់សន្លឹកឆ្នោតនិងប្រកាសជាផ្លូវការថាបេក្ខជនណាមួយក្លាយទៅជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ លោកចូបៃដិន (Joe Biden) បានក្លាយទៅជាប្រធានាធិបតីជាប់ឆ្នោតជាផ្លូវការ - ảnh 1 លោកចូបៃដិន (Joe Biden) បានក្លាយទៅជាប្រធានាធិបតីជាប់ឆ្នោតជាផ្លូវការ (រូបថត៖ TTXVN)

នាថ្ងៃទី ១៤ ខែធ្នូ បេក្ខជនប្រធានាធិបតីអាមេរិក នៃគណៈបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden) បានឈ្នះសំឡេងគាំទ្រពីអង្គបោះឆ្នោតចំនួន ៥៥ បន្ថែមទៀតនៅរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមួយមានចំនួនប្រជាជនច្រើនបំផុតនៅសហរដ្ឋអាមេរិក ដោយទទួលបានសំឡេងគាំទ្រ ពីអង្គបោះឆ្នោត លើសពីចំនួន ២៧០ សម្លេងដែលត្រូវការ ដើម្បីក្លាយទៅជាប្រធានាធិបតីអាមេរិក ទី ៤៦ ជាផ្លូវការ។ជាមួយនឹងជ័យជំនះនៅរដ្ឋកាលីហ្វ័រ ញ៉ា លោក ចូបៃដិន ទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោតសរុបចំនួន ៣០២ សម្លេងផងដែរ។ នៅព្រឹកថ្ងៃដដែល អង្គបោះឆ្នោតអាមេរិកចំនួន ៥៣៨ រូប បានបោះឆ្នោតជ្រើសរើសរធានាធិបតីអាមេ  រិកដោយធ្វើជាផ្លូវការនូវលទ្ធផលនៃការប្រកួតប្រជែងទៅកាន់សេតវិមាននៅឆ្នាំ ២០២០ បន្ទាប់ពីរដ្ឋចំនួន ៥០ និងតំបន់ពិសេស Columbia បានបញ្ជាក់ពីលទ្ធផលនៃការបោះឆ្នោតនេះ។

លទ្ធផលនៃការបោះឆ្នោតរបស់អង្គបោះឆ្នោតទាំងអស់ត្រូវបានបញ្ជូនទៅរដ្ឋសភា ដែលជាកន្លែងសភាទាំងពីរជាន់នឹងជួបជុំគ្នានៅថ្ងៃទី ៦ ខែមករាក្រោមអធិបតីភាពរបស់ប្រធានព្រឹទ្ធសភានិងជាអនុប្រធានាធិប តី លោក Mike Pence ដើម្បីរាប់សន្លឹកឆ្នោតនិងប្រកាសជាផ្លូវការថាបេក្ខជនណាមួយក្លាយទៅជាប្រធានា ធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ