ការបោះឆ្នោតនៅអង់គ្លេស៖នាយករដ្ឋមន្រ្តីលោកស្រី Theresa May ផ្ដោតសំខាន់ លើបញ្ហារឹតបន្តឹងសន្តិសុខ
(VOVWORLD) - លោកស្រី May សន្យាថា នឹងរឹត បន្តឹងការត្រួតពិនិត្យការធ្វើដំណើររបស់មុខសញ្ញានានាដែលអាចបង្កឡើងអំពើ ភេរវកម្ម។
នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May (រូបថត៖AFP/TTXVN) |
(VOVworld) - អញ្ជើញថ្លែងមតិក្នុងយុទ្ធនាការបោះឆ្នោតនៅ Slough ដែលមាន ចម្ងាយចំនួន៣៤ គីឡូម៉ែត្រពីប៉ែកខាងលិចរដ្ឋធានីឡុងដ៍ នាយប់ថ្ងៃទី៦ មិថុនា នោះ នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានផ្ដោតសំខាន់ទៅលើបញ្ហារឹត បន្តឹងការត្រួតពិនិត្យសន្តិសុខសំដៅដណ្ដើម យកឧត្តមភាពសំរាប់គណៈបក្សអភិរក្សក្នុងការបោះឆ្នោតសកលនាថ្ងៃទី៨ មិថុនា ខាងមុខ។លោកស្រី May សន្យាថា នឹងរឹត បន្តឹងការត្រួតពិនិត្យការធ្វើដំណើររបស់មុខសញ្ញានានាដែលអាចបង្កឡើងអំពើ ភេរវកម្ម។លោកស្រីរូបនេះប្រកាសថា នឹងស្វែងរកវិធានការដើម្បីអាចបណ្ដេញ ចេញមុខសញ្ញាទាំងនេះ ព្រមទាំងបង្កើនការពិនិត្យមើលមុខសញ្ញាជ្រុលនិយមផង ដែរ ប៉ុន្តែរដ្ឋអំណាចមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្តន្ទាទោសមុខសញ្ញានេះ នៅតុលាការឡើយ។នាយករដ្ឋមន្រ្តីរូបនេះប្រកាសថា លោកស្រីត្រៀមខ្លួនជា ស្រេចធ្វើវិសោធនកម្មច្បាប់សិទ្ធិមនុស្សដើម្បីអាចអនុវត្តបានប្រការនេះ ព្រមទាំង បង្កើនវិធានការស៊ើបអង្កេតនិងទប់ស្កាត់លទ្ធិភេរវកម្មដែលបានហៅកាត់ថា TPIM ផងដែរ៕