ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២០៖ ការទទល់គ្នាយ៉ាងជាក់ស្ដែង និងប្ដូរផ្ដាច់

(VOVWORLD) - សម្រាប់បេក្ខជនទាំងពីររូប ការប្រើប្រាស់ឱកាសនេះ នឹងជួយបង្កើតរបត់ ដែលពោរពេញទៅដោយអត្ថន័យក្នុងដំណាក់កាលដ៏សំខាន់បំផុត នៃការបោះឆ្នោត ហើយអាចទទួលបានជ័យជំនះក្នុងរយៈពេល ១១ ថ្ងៃទៀត។
ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២០៖ ការទទល់គ្នាយ៉ាងជាក់ស្ដែង និងប្ដូរផ្ដាច់ - ảnh 1 បេក្ខជនទាំងពីររូប (រូបថត៖ TTXVN)

ប្រធានាធិបតីអាមេរិក លោក Donald Trump នៃគណបក្សសាធារណរដ្ឋ និងអតីតអនុប្រធានាធិបតីប្រជាធិបតេយ្យលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យបានបញ្ចប់ការជជែកដេញដោលផ្ទាល់លើកទី ២ ពោលគឺជាលើកចុងក្រោយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតេយ្យឆ្នាំ ២០២០។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២២ ខែតុលា (ម៉ោងក្នុងស្រុក) នៅសាលប្រជុំនៃសាកលវិទ្យាល័យ Belmont ទីក្រុង Nashville រដ្ឋ Tennesse ។ សម្រាប់បេក្ខជនទាំងពីររូប ការប្រើប្រាស់ឱកាសនេះ នឹងជួយបង្កើតរបត់ ដែលពោរពេញទៅដោយអត្ថន័យក្នុងដំណាក់កាលដ៏សំខាន់បំផុត នៃការបោះឆ្នោត ហើយអាចទទួលបានជ័យជំនះក្នុងរយៈពេល ១១ ថ្ងៃទៀត។ ជំងឺរាតត្បាតកូវីដ ១៩ គឺជាប្រធានបទ ដំបូង ក្នុងការជជែកដេញដោល ហើយក៏ជាបញ្ហាដ៏សំខាន់បំផុត ក្នុងការបោះឆ្នោតឆ្នាំនេះ។ បន្ទាប់មកគឺប្រធានបទអំពីសន្តិសុខជាតិ ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ច្បាប់ថែទាំសុខភាព គោលនយោបាយអន្តោប្រវេសន៍ និងបញ្ហាអាកាសធាតុជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ