ការបោះឆ្នោតនៅអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden បន្តវ៉ាដាច់ប្រធានាធិប តី Trump នៅក្នុងការស្ទង់មតិសាធារណៈ

(VOVWORLD) - ការស្ទង់មតិដែលសកលវិទ្យាល័យ Quinnipiac បានធ្វើឡើងនៅខែមេសានិងខែកុម្ភៈក៏បានបង្ហាញថា លោក Biden បានវ៉ាដាច់គូប្រជែងរបស់ខ្លួនដោយចម្ងាយស្រដៀងគ្នាដែរ។

ការស្ទង់មតិមួយ ដោយសាកលវិទ្យាល័យ Quinnipiac ប្រកាសនៅថ្ងៃទី ១៨ ខែមិថុនាបានបង្ហាញថា អតីតអនុប្រធានាធិបតី Joe Biden  ទទួលបានសម្លេងគាំទ្រ ៤៩ បើប្រៀបធៀបទៅនឹងសម្លេងគាំទ្រ ៤១% សម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump  ក្នុងការរត់ប្រណាំងចូលសេតវិមាននៅខែវិច្ឆិកាឆ្នាំនេះ។

យោងតាមការស្ទង់មតិ ទោះបីជាមានស្ថានភាពវឹកវរក្នុងប៉ុន្មានខែថ្មីៗនេះក៏ដោយ ប៉ុន្តែការរត់ប្រណាំងរវាងលោក Trump និងលោក Biden មិនមានការផ្លាស់ប្តូរច្រើនទេ។ ការស្ទង់មតិដែលសកលវិទ្យាល័យ Quinnipiac បានធ្វើឡើងនៅខែមេសានិងខែកុម្ភៈក៏បានបង្ហាញថា លោក Biden បានវ៉ាដាច់គូប្រជែងរបស់ខ្លួនដោយចម្ងាយស្រដៀងគ្នាដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ