|
លោកស្រី Hillary Clinton ក្នុងយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Colorado កាលពីថ្ងៃទី១២ តុលា
(រូបថត៖AFP/TTXVN) |
(VOVworld) - នាយប់ថ្ងៃទី១៩ តុលា តាមម៉ោងតំបន់ បេក្ខជននៃគណៈបក្ស
ប្រជាធិបតេយ្យលោកស្រី Hillary Clinton និងគូប្រជែងមកពីគណៈបក្សសាធារណៈរដ្ឋ
លោក Donald Trump បានចូលក្នុងការជជែកពិភាគ្សាតទល់លើកទី៣ ហើយក៏ជា
លើកចុងក្រោយក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំនេះ។ព្រឹត្តិ
ការណ៍នេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Nevada នៅទីក្រុង Las Vegas ហើយ
ត្រូវបានផ្សាយផ្ទាល់លើទូរទស្សន៍ក្នុងទូទាំងប្រទេស។ការជជែកពិភាគ្សា បាន
ប្រព្រឹត្តទៅក្នុងរយៈពេល៩០នាទី ហើយត្រូវបានបែងចែកជា៦វគ្គក្រោម ប្រធាន
បទស្ដីអំពី បំណុល សិទ្ធិអំណាច ជនចំណាកស្រុក សេដ្ឋកិច្ច គោលនយោបាយ
កិច្ចការបរទេស តុលាការកំពូល និងបទដ្ឋានដើម្បីក្លាយទៅជាប្រធានាធិបតី
អាមេរិក។
ក្រោយពីការជជែកពិភាគ្សាលើកទី៣នេះ បេក្ខជនទាំងពីរនាក់នឹងមានរយៈ
ពេល ១៩ថ្ងៃទៀតដើម្បីសំរេចយុទ្ធនាការបោះឆ្នោតរបស់ខ្លួនមុននឹងទិវាបោះឆ្នោត
ជាផ្លូវការនាថ្ងៃទី៨ វិច្ចិកា៕