ការបោះឆ្នោតនៅអាមេរិក៖ប្រធានាធិបតីលោក B. Obama រិះគន់ FBI

ការបោះឆ្នោតនៅអាមេរិក៖ប្រធានាធិបតីលោក B. Obama រិះគន់ FBI - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama នៅ Columbus រដ្ឋ Ohio កាលពីថ្ងៃទី១ វិច្ចិកា
(រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២ វិច្ចិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
រិះគន់លោក James Comey នាយកស្ថាប័នស៊ើបអង្កេតសហរដ្ឋអាមេរិក​ (FBI) អំពី
សេចក្ដីសំរេចបើកការស៊ើបអង្កេតឡើងវិញនូវរឿងអាស្រូវទាក់ទិនដល់ សំបុត្រ
អ៊ីម៉ែលរបស់បេក្ខជនប្រធានាធិបតីនៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary
Clinton នៅពេលវេលាដែលយុទ្ធនាការបោះឆ្នោតឈានចូលដំណាក់ កាលចុង
ក្រោយ។អញ្ជើញឆ្លើយសម្ភាសន៍របស់កាសែត “Now This News” កាល ពីថ្ងៃទី២
 វិច្ចិកា ប្រធានាធិបតីលោក Obama មិនរិះគន់លោក Comey ដោយផ្ទាល់ ប៉ុន្តែបាន
សំដែងការខកចិត្តចំពោះសេចក្ដីសំរេចពោលខាងលើ។
មុននោះ នាថ្ងៃទី២៨ តុលា នាយកស្ថាប័ន FBI លោក Comey បានផ្ញើរលិខិត
ទៅកាន់ថ្នាក់ដឹកនាំព្រឹទ្ធសភានិងសភាជាន់ទាបអាមេរិក ដោយប្រកាសថា នឹងបើក
ឡើងវិញនូវការស៊ើបអង្កេតចំពោះរឿងអាស្រូវសំបុត្រអ៊ីម៉ែលរបស់លោកស្រី
Clinton ដោយសារតែរកឃើញថា រាល់សំបុត្រនេះគឺសមស្របសំរាប់ការស៊ើប
អង្កេតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ