|
លោកស្រី Hillary Clinton នៅក្នុងជំនួបជែកពិភាគ្សាតទល់គ្នាលើកទី២ នាថ្ងៃទី៩ តុលា
(រូបថត៖AFPTTXVN) |
(VOVworld) - លទ្ធផលនៃការស្ទង់មតិប្រកាសដោយទីភ្នាក់ងារសារព័ត៌មាន
NBC News/Wall Street Journal នាថ្ងៃទី១១ តុលា សរឲ្យឃើញថា បេក្ខជនប្រធានា
ធិបតីអាមេរិកនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump បាន បង្រួញគំលាត
ជាមួយគូប្រជែងលោកស្រី Hillary Clinton នៃគណៈបក្សប្រជាធិបតេយ្យ ក្រោយពី
ការជជែកពិភាគ្សាតទល់គ្នាលើកទី២កាលពីថ្ងៃទី៩ តុលាកន្លងទៅ។ក្នុងចំណោម
អ្នកបោះឆ្នោតទាំង៨០៦នាក់ដែលបានសាកសួរស្ទង់មតិចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០
តុលា លោកស្រី Clinton ទទួលបានកាគាំទ្រ ៤៦% ខណៈ ដែលលោក Trump
ទទួលបាន៣៧%។រីឯបេក្ខជនលោក Gary Johnson នៃ គណៈបក្សសេរីភាពទទួល
បាន៨%និងបេក្ខជន Jill Stein នៃគណៈបក្សបៃតង ទទួលបាន២%៕