|
លោកស្រី Clinton ដណ្ដើមជ័យជំនះដោយប្រកៀគ្នានៅរដ្ឋ Iowa (រូបថត៖Reuters) |
(VOVworld) - តាមលទ្ធផលរាប់សន្លឹកឆ្នោតដែលត្រូវបានប្រកាសនាថ្ងៃទី២ កុម្ភៈ
ក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa សំដៅស្វែងរកបេក្ខជនឈរឈ្មោះជាប្រធានា
ធិបតីអាមេរិករបស់គណៈបក្សប្រជាធិបតេយ្យ អតីតរដ្ឋមន្រ្តីការបរទេសអមេរិក
លោកស្រី Hillary Clinton ដណ្ដើមបានជ័យជំនះដោយប្រកៀគ្នាលើសមាជិកព្រឹទ្ធិ
សភា Bernie Sanders ក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa ១ថ្ងៃមុននោះ។ក្នុង
បរិមាណ១០០%នៃសន្លឹកឆ្នោតដែលត្រូវបានរាប់នោះ លោកស្រី Clinton ដណ្ដើម
បាន៤៩,៨%នៃសំលេងគាំទ្រ ខណៈដែលសមាជិកព្រឹទ្ធិសភា Sanders ដណ្ដើម
បាន៤៩,៦%ដែរ៕