ការបោះឆ្នោតនៅអូស្ត្រាលី៖សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្ដើមបានឧត្តមភាព

ការបោះឆ្នោតនៅអូស្ត្រាលី៖សម្ព័ន្ធភាពគណៈបក្សកាន់អំណាចដណ្ដើមបានឧត្តមភាព - ảnh 1
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull (រូបថត៖AFP)

(VOVworld) - គិតមកដល់ថ្ងៃទី៦ កក្កដា សម្ព័ន្ធភាពគណៈបក្សសេរីភាព-ជាតិកាន់
អំណាចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Malcolm Turnbull កំពុងមានឧត្តមភាព
ក្នុងការបោះឆ្នោតសភាជាន់ទាបដោយដណ្ដើមបានអាសនៈចំនួន៧០ពោលគឺ
ដណ្ដើមបានបន្ថែម៣អាសនៈទៀត ខណៈដែលគណៈបក្សការងារ ប្រឆាំងនៅតែ
ដណ្ដើមបានអាសនៈចំនួន៦៧ប៉ុណ្ណោះ។អ្នកជំនាញការវិភាគការបោះឆ្នោតរបស់
ទីភ្នាក់ងារសារព័ត៌មាន ABC លោក Antony Green បាន ព្យាករណ៍ថា សម្ព័ន្ធភាព
គណៈបក្សនឹងដណ្ដើមបានយ៉ាងហោចណាស់៧៣ អាសនៈ ជិតទៅនឹងកំរិត៧៦
អាសនៈដើម្បីបង្កើតរដ្ឋាភិបាល។ក្នុងកាលៈទេសៈ ដែលមានពាក្យចចាមអារាម
ជាច្រើនអំពីជំលោះក្នុងគណៈបក្សសេរីភាពនោះ អនុ ប្រធានគណៈបក្សនេះនិង
នាបច្ចុប្បន្នជារដ្ឋមន្រ្តីការបរទេសលោកស្រី Julia Bishop បានអះអាងថា លោក
Turnbull សក្ដិសមទៅនឹងការបន្តដឹកនាំគណៈ បក្សនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ