ការបោះឆ្នោតប្រធានាធិបតី Venezuela បានចាប់ផ្តើម

(VOVworld) – នាថ្ងៃទី ១៤ មេសា ការបោះឆ្នោតប្រធានាធិបតី Venezuela បានចាប់ផ្តើម ដែលទាក់ទាញការចូលរួមរបស់អ្នកបោះឆ្នោតចំនួន ១៩ លាន នាក់។ ប្រធានាធិបតី
ជាបណ្តោះអាសន្ន  Venezuela លោក Nicolas Maduro និងគូបដិបកនៃគណៈបក្សប្រឆាំង
លោក Henrique Capriles គឺជាបេក្ខជន លេចធ្លោបំផុតក្នុងការបោះឆ្នោតលើកនេះ។ មុន
នោះ ប្រធានាធិបតីជាបណ្តោះអាសន្ន លោក Nicolas Maduro បានសន្យាស្មុះត្រង់ជាមួយ
គោលមាគារឆ្វេងនិយម បន្តបើកទូលាយបណ្ដាកម្មវិធីសង្គមដើម្បីជនក្រីក្រ ជំរុញការ
កសាងហេដ្ឋារចណាសម្ព័ន្ធ ដោះស្រាយស្ថានភាពអសន្តិសុខ ប្រយុទ្ធប្រឆាំងនឹងអំពើ
ពុករលួយនិងលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់រដ្ឋាភិបាល។ តាមលទ្ធិផលនៃ
ការស្ទង់មតិនៃអ្នកបោះឆ្នោតមុននោះ លោក Maduro ទទួលសម្លេងគាំទ្រនាំមុខគូបដិបក្ខ
លោក Capriles ១០% លើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ