ការបោះឆ្នោតប្រធានាធិបតីបារាំង៖ លទ្ធផលនៃការបោះឆ្នោតដំបូងវង់ទី ១ របស់គណៈបក្សឆ្វេងនិយម
|
ការបោះឆ្នោតប្រធានាធិបតីបារាំង៖ លទ្ធផលនៃការបោះឆ្នោតដំបូងវង់ទី ១ របស់គណៈបក្សឆ្វេងនិយម (VNA) |
(VOVworld) – អតីតរដ្ឋមន្ត្រីអប់រំបារាំង លោក Benoit Hamon បាននាំមុខដោយ
ច័យដន្យក្នុងការបោះឆ្នោតដំបូងវង់ទី ១ របស់គណៈបក្សឆ្វេងនិយម ហើយនឹងរួម
ជាមួយអតីតនាយករដ្ឋមន្ត្រី លោក Manuel Valls ចូលរួមវង់បោះឆ្នោតទី ២ ដើម្បី
ជ្រើសរើសបានបេក្ខជននៃគណៈបក្សនេះចូលឆួមការបោះឆ្នោតប្រធានាធិបតី
បារាំងនាថ្ងៃទី ២៩ មករា ខាងមុខ។ លទ្ធផលនៃការបោះឆ្នោតបានឲ្យដឹងថា៖
លោក Benoit Hamon របស់គណៈបក្សសង្គមនិយម (PS) ដណ្តើមបានសម្លេងគាំ
ទ្រចំនួន ៣៥% បើប្រៀបនឹង ៣១% របស់លោក Manuel Valls។ ក្នុងពេលនោះ
អតីត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Arnaud Montebourg ទទួលបរាជ័យ
ដោយសារទទួលបានសម្លេងគាំទ្រចំនួន ១៨% តែប៉ុណ្ណោះ។ លទ្ធផលនេះត្រូវបាន
ចាត់ទុកជាការភ្ញាក់ផ្អើលធំមួយដោយសារមជ្ឈដ្ឋានអ្នកវិភាគមុននេះបានវាយ
តំលៃថា៖ បេក្ខជន Benoit Hamon គឺជា «អ្នកនៅខាងក្រៅ» ហើយមិនអាច
ឈ្នេះលើអតីតនាយករដ្ឋមន្ត្រី Manuel Valls ទេ៕