ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២៖ លោក Macron និងលោកស្រី Le Pen មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជុំទីពីរ

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron និងមេដឹកនាំស្តាំនិយមលោកស្រី Marine Le Pen នឹងឈានចូលជុំទីពីរសម្រាប់ប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីក្នុងការប្រណាំងនៅចុងខែនេះ។

ការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២៖ លោក Macron និងលោកស្រី Le Pen មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជុំទីពីរ - ảnh 1សាលាខ័ណ្ឌទី ១៦ ដែលជាកន្លែងបោះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង (រូបថត៖ TTXVN)

នៅក្នុងជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតីបារាំងដែលបានធ្វើឡើងនៅថ្ងៃទី ១០ ខែមេសា បេក្ខជន Macron ដែលមានសម្លេងគាំទ្រចំនួន ២៨%  បាននាំមុខគូប្រជែងដ៏សំខាន់របស់ខ្លួន គឺលោកស្រី Le Pen ជាមួយនឹងសម្លេងគាំទ្រចំនួន ២៣.២%។ ដូច្នេះ សមាមាត្ររវាងប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់បារាំង និងគូប្រជែងស្តាំនិយមប្រហែល ៥% គឺធំជាងការរំពឹងទុក។ បេក្ខជនឆ្វេងនិយមលោក Jean-Luc Melenchon ជាប់លេខ៣។

កាលពីថ្ងៃទី ១០ ខែមេសា ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការឃោសនាបោះឆ្នោត ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយដោយប្រុងប្រយ័ត្នថា មិនទាន់មានអ្វីប្រាកដនៅឡើយទេ។ ការជជែកដេញដោលរយៈពេលពីរសប្តាហ៍ខាងខាងមុខនេះនឹងមានលក្ខណៈសម្រេច។ លោក Macron ក៏បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួន ធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយលោកយកឈ្នះការបោះឆ្នោតលើកនេះ។

សម្រាប់ខ្លួនវិញ ថ្លែងទៅកាន់អ្នកគាំទ្រភ្លាមៗ បន្ទាប់ពីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត ជុំទី២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមេសា លោកស្រី Le Pen បានប្រកាសថា នឹងផ្សះផ្សាការបែកបាក់របស់ប្រទេសបារាំង ប្រសិនបើលោកស្រីជាប់ឆ្នោតជាប្រធានាធិបតី។

គួរកត់សម្គាល់ថា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២០ ខែមេសា ត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់មួយដែលបេក្ខជនទាំងពីរនឹងចូលរួមក្នុងការជជែកដេញដោលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ