|
អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងលោក Emmanuel Macron (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១៦ វិច្ឆិកា អតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងលោក Emmanuel
Macron បានប្រកាសជាផ្លូវការថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានា
ធិបតីដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០១៧។លោក Emmanuel Macron មានអាយុ
៣៨ឆ្នាំ ត្រូវបានវាយតំលៃថា ជាអ្នកមានមហិច្ឆតាជាច្រើននិងជាអ្នកនយោបាយ
ឆ្នើមនៅបារាំង។ក្នុងអំឡុង២ឆ្នាំកាន់តំណែងរដ្ឋមន្រ្តីសេដ្ឋកិច្ចក្រោម រដ្ឋាភិបាលរបស់
ប្រធានាធិបតីលោក Francois Hollande នោះ លោក Macron បានប្រឆាំងជំទាស់នឹង
គោលនយោបាយធ្វើការក្នុងរយៈពេលសរុប៣៥ម៉ោងក្នុងមួយសប្ដាហ៍របស់គណៈ
បក្សសង្គម។នាខែសីហាកន្លងទៅ លោក Macron បាន លាលែងពីតំណែងដើម្បី
ត្រៀមរៀបចំឲ្យការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី។តាមលទ្ធផលនៃការស្ទង់
មតិកាលពីខែមុន មាន៤៩%នៃបរិមាណអ្នកបានសួរ គាំទ្រទស្សនៈរបស់លោក
Macron៕