ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក V.Putin រក្សាអត្រាអ្នកគាំទ្រយ៉ាងច្រើន
(VOVWORLD) -នៅសល់មួយខែទៀតតែប៉ុណ្ណោះ អ្នកបោះឆ្នោតរុស្ស៊ីនឹងទៅបោះឆ្នោតប្រធានាធិបតី ។ បញ្ជីរាយនាមបេក្ខជនមានចំនួនសរុប ៨ នាក់។
ប្រធានាធិបតីរុស្ស៊ី លោក V.Putin |
ឥឡូវនេះបេក្ខជនកំពុងត្រៀមរៀបចំចូលរួមវង់ជជែកផ្ទាល់ ពោលគឺវង់ដំបូងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៦ កុម្ភៈ។ ទន្ទឹមនឹងនេះ ស្ថាប័នស្ទង់មតិនានាបានប្រកាសតួរលេខអំពីអត្រាអ្នកគាំទ្របក្ខជន ក៏ដូចជាចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតផងដែរ។ នាថ្ងៃទី ២០ កុម្ភៈ ភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ូស្គូបានដកស្រង់តួរលេខរបស់មូលនិធិមតិសង្គម(FOM) និងស្ថាប័នស្ទង់មតិសាធារណៈ (VSIOM) បានឲ្យដឹងថា៖ ប្រធានាធិបតីកាន់អំណាច លោក Vladimir Putin មានអត្រាអ្នកគាំទ្រខ្ពស់បំផុត និងមានស្ថិរភាព ពោលគឺនៅកម្រិត 70% ហើយអត្រាអ្នកគាំទ្រលោក Putin គឺហួសឆ្ងាយពីអត្រាអ្នកគាំទ្របេក្ខជនផ្សេងៗទៀត។តានមជ្ឈដ្ឋានអ្នកសង្កេតការណ៍វាយតម្លៃថា នៅមិនទាន់មានកត្តាណាមួយអាចរារាំងប្រធានាធិបតីកាន់អំណាចរូបនេះ ជាប់ឆ្នោតជាថ្មីម្ដងទៀតសម្រាប់អាណត្តិនេះឡើយ៕