ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ លោក Donald Trump នាំមុខគៀកលោកស្រី Kamala Harris ក្នុងរដ្ឋ Michigan
(VOVWORLD) - យោងតាមលទ្ធផលស្ទង់មតិថ្មីបំផុតរបស់អង្គការ AARP ចេញផ្សាយនៅថ្ងៃទី ១៥ ខែតុលា អតីតប្រធានាធិបតី លោក Donald Trump កំពុងនាំមុខគៀកលោកស្រីអនុប្រធានាធិបតី Kamala Harris ក្នុងការសន្ទនាទល់មុខគ្នា នៅក្នុងរដ្ឋ Michigan គ្រាន់តែបីសប្តាហ៍មុនថ្ងៃបោះឆ្នោតប៉ុណ្ណោះ។
លោក Donald Trump ថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Michigan ។ រូបថត៖ TTXVN |
ដូច្នោះ អតីតប្រធានាធិបតីលោក Donald Trump បានវ៉ាដាច់គូប្រជែងរបស់គណបក្សប្រជាធិបតេយ្យ ជាមួយនឹងសម្លេងគាំទ្រចំនួន ៤៩% បើធៀបនឹង ៤៨% ខណៈដែលអ្នកបោះឆ្នោតចំនួន ១% ដែលចូលរួមការស្ទង់មតិបានឲ្យដឹងថា នឹងមានជម្រើសផ្សេងទៀត និងចំនួន ២% នៅតែមិនទាន់បានសម្រេចចិត្ត។
សូមគូសបញ្ជាក់ថា ការស្ទង់មតិរបស់ AARP ត្រូវបានធ្វើឡើងពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែតុលា ដោយមានការចូលរួមពីអ្នកបោះឆ្នោតដែលមានសក្តានុពលជិត ១,៤០០ នាក់ និងមានអាត្រាលំអៀងគឺ ៤%៕