ការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០១៦៖ មជ្ឈដ្ឋានយុវជនគាំទ្រ លោកស្រី Clinton
|
ការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០១៦៖ មជ្ឈដ្ឋានយុវជនគាំទ្រ លោកស្រី Clinton (VNA) |
(VOVworld) – តាមការស្ទង់មតិដែលមហាវិទ្យាល័យល្បីឈ្មោះជួរមុខអាមេរិក
Harvard ទើបនឹងប្រកាស នាថ្ងៃទី ២៦ តុលា បានឲ្យដងឹថា៖ បេក្ខជនប្រធា
នាធិ បតីនៃគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton កំពុងទទួល
បាន ការគាំទ្រច្រើនជាងគេពីអ្នកបោះឆ្នោតដែលមានអាយុពី ១៨ ដល់ ២៩
ឆ្នាំ។ តាមនោះ លោកស្រី Hillary Clinton ទទួលបាន ៤៩% នៃការគាំទ្រពីអ្នក
បោះ ឆ្នោតវ័យក្មេង ក្នុងពេលនោះ បេក្ខជនគណៈបក្សសាធារណៈរដ្ឋ លោក
Donald Trump ទទួលបាន ២៨% នៃការគាំទ្រ តែប៉ុណ្ណោះ។ គំលាតក្នុងការ
គាំទ្ររបស់ មជ្ឈដ្ឋានយុវជនចំពោះបេក្ខជនទាំងពីររូបពោលខាងលើក្នុង
ការរត់ប្រណាំងចូលក្នុងសេតវិមានឆ្នាំ ២០១៦ កាន់តែធំជាងទៅទៀតបើ
ប្រៀបនឹងកំរិតនៃការគាំទ្រសំរាប់ប្រធានាធិបតីអាមេរិក លោក Barack
Obama និងបេក្ខជនគណៈបក្សសាធារណៈរដ្ឋអភិបាលរដ្ឋ Massachusett
លោក Mitt Romney ក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១២ មក។ ការស្ទង់មតិ
ក្នុងទូទាំងប្រទេសចំពោះអ្នកបោះឆ្នោតគ្រាប់ជាន់ថ្នាក់ក៏បានសរឲ្យឃើញ
ថា៖ លោកស្រី Clinton ជានិច្ចកាលនាំមុខលោក Trump ៕