ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ បេក្ខជននានាចូលដល់ដំណាក់កាលដ៏សំខាន់
(VOVWORLD) - ក្នុងបរិបទ ដែលការបោះឆ្នោតប្រធានាធិបតីកំពុងខិតជិតមកដល់ ពោលគឺនៅសល់ត្រឹមតែ ២ ខែទៀតនោះ ដៃគូឈរឈ្មោះបោះឆ្នោតប្រធានាធិបតី និងអនុប្រធានាធិបតីនៃ គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ បានចាប់ផ្តើមយុទ្ធនាការចុងក្រោយនៃការប្រកួតប្រជែងចូលសេតវិមាន សំដៅ ទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត។
ប្រធានាធិបតីអាមេរិក Donald Trump (ខាងឆ្វេង) និងអតីតអនុប្រធានាធិបតីអាមេរិក Joe Biden (ខាងស្តាំ) (រូបថត៖ AFP / VNA) |
ខណៈពេលដែលបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ គឺអតីតអនុប្រធានាធិបតីលោក Joe Biden និងដៃគូឈរឈ្មោះបោះឆ្នោត គឺលោកស្រីសមាជិការព្រឹទ្ធសភា Kamala Harris កំពុងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Pennsylvania និងរដ្ឋ Wisconsin នោះ ប្រធានាធិបតី លោក Donald Trump បានរៀបចំសន្និសីទសារព័ត៌មាននៅឯសេតវិមាន ដែលចំនឹងទិវាពលកម្ម។ លោកបានសង្កត់ធ្ងន់ទៅលើការស្ដារទីផ្សារការងារនៅសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អវិជ្ជមាននៃ ជំងឺរាតត្បាតកូវីដ ១៩។ លោកបានបញ្ជាក់ថា លោកមានសមត្ថភាពអាចស្ដារសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ ក្នុងដំណាក់កាលដ៏លំបាកនេះផងដែរ៕