ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០៖ ប្រធានាធិបតីលោកដូណាល់ត្រាំ (Donald Trump) ដណ្តើមបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ៣ រូបបន្ថែមទៀតនៅរដ្ឋ Alaska
(VOVWORLD) - យោងតាមកាសែត The Hill បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកដែលកំពុងការអំណាចលោក Donald Trump បានយកឈ្នះនៅរដ្ឋ Alaska ដោយដណ្តើមបានសំឡេងអ្នកបោះឆ្នោតតំណាងចំនន៣ រូបបន្ថែមទៀត ដើម្បីនាំឱ្យចំនួនសន្លឹកអ្នកបោះឆ្នោតតំបន់សរុប ដែលលោកមានរហូតដល់ពេលនេះគឺ ២១៧ សំឡេង។
ប្រធានាធិបតីលោកដូណាល់ត្រាំ (Donald Trump) (រូបថត៖ Reuters) |
ជាមួយនឹង ៧៥% នៃសន្លឹកឆ្នោត ដែលបានរាប់នៅក្នុងរដ្ឋ Alaska ប្រធានាធិបតី Trump បាននាំមុខដោយមានអត្រាសំឡេងគាំទ្រប្រមាណ ៥៧% បើប្រៀបធៀបជាមួយអាត្រាសំឡេងគាំទ្រ ៣៩% នៃបេក្ខជនប្រជាធិបតេយ្យ លោក Joe Biden ។ គួរបញ្ជាក់ថា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិកបានរាយការណ៍ព្រមៗគ្នាអំពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania បេក្ខជនរបស់គណបក្សប្រជាធិបតេយ្យលោក Joe Biden បានឈ្នះសំឡេងអ្នកបោះឆ្នោតតំណាងសរុបចំនួន ២៧៣ សំឡេង លើសពី ២៧០ សំឡេងជាចាំបាច់ ក្នុងចំណោមសំឡេងអ្នកបោះឆ្នោតតំណាងសរុបចំនួន ៥៣៨ ដើម្បីយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកលើកទី៤៦ផងដែរ៕