ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦៖ព្រឹទ្ធសមាជិក Ted Cruz ដណ្ដើមជ័យជំនះនៅ Kansas

ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦៖ព្រឹទ្ធសមាជិក Ted Cruz ដណ្ដើមជ័យជំនះនៅ Kansas - ảnh 1
ព្រឹទ្ធសមាជិករដ្ឋ Texas លោក Ted Cruz (រូបថត៖armenianweekly)

(VOVworld) - តាមលទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី៥ មិនា ក្នុងការបោះឆ្នោតដំបូង
ក្នុងក្របខ័ណ្ឌការប្រណាំងប្រដែងដណ្ដើមសំបុត្រឈរឈ្មោះជាប្រធានាធិបតី
អាមេរិកនៃគណៈបក្សសាធារណៈរដ្ឋ ព្រឹទ្ធសមាជិកលោក Ted Cruz បានដណ្ដើម
ជ័យជំនះនៅរដ្ឋ Kansas។ក្នុង៤៣%នៃបរិមាណសម្លេងត្រូវបានរាប់ ព្រឹទ្ធសមាជិក
រដ្ឋ Texas រូបនេះទទួលបាន៤៩%នៃបរិមាណសម្លេង ដែលហួសឆ្ងាយ ពីមហាសេដ្ឋី
 Donald Trump ដោយមានសម្លេងគាំទ្រ២៤,៧%តែប៉ុណ្ណោះ។លទ្ធផលនេះបានសរ
ឲ្យឃើញថា លោក Ted Cruz អាចដេញទាន់លោក Donald Trump ដែលជាបេក្ខជន
ជួរមុខ នៃគណៈបក្សសាធារណៈរដ្ឋក្នុងការប្រណាំងប្រដែងចូលសេតវិមានក្នុង
អំឡុង ច្រើនសប្ដាហ៍កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ