ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន៖ ថ្នាក់ដឹកនាំនៅប្រទេសជាច្រើនអបអរសាទរចំពោះលោក Volodymyr Zelensky

(VOVWORLD) - បន្ទាប់ពីលទ្ធផលនៃការស្ទង់មតិត្រូវបានប្រកាស ហើយប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានទទួលស្គាល់ថាបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែមេសា កន្លងទៅ ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានអបអរសាទរចំពោះបេក្ខជនជាប់ឆ្នោតប្រធានាធិតី លោក Volodymyr Zelensky ។
ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន៖ ថ្នាក់ដឹកនាំនៅប្រទេសជាច្រើនអបអរសាទរចំពោះលោក Volodymyr Zelensky - ảnh 1លោក Volodymyr Zelensky ជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិតីអ៊ុយក្រែន 

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសមភាគីប៉ូឡូញ លោក Andrzej Duda បានផ្ញើសារជូនពរទៅកាន់ លោក Volodymyr Zelensky ។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Jeremy Hunt ក៏បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសអង់គ្លេសចំពោះប្រទេសអឺរ៉ុបខាងកើតនេះផងដែរ។ អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង លោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ក៏បានអះអាងពីការបន្តកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែន។ ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែនបានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតអ៊ុយក្រែន។ រីឯមជ្ឈដ្ឋានមន្រ្តីរុស្ស៊ីបានស្វាគមន៍ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Grigory Karasin បានអះអាងថា ប្រជាជនអ៊ុយក្រែនបានបោះឆ្នោតឱ្យមានការផ្លាស់ប្តូរ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev បានឲ្យដឹងថាគ្មានមូលហេតុអ្វីដើម្បីមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ