ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់បានចាប់ផ្តើម

(VOVworld) – នាព្រឹកថ្ងៃទី ១៤ មិថុនា ប្រជាជនសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ផ្តើមទៅបោះឆ្នោតអ្នកបន្តវែនជំនួសប្រធានាធិបតីប្រទេសនេះ លោក
Mahmoud Ahmadinejad ដែលកាន់ដំណែងក្នុងរយៈពេល​ ២ អណាត្តិ ជាបន្ត
បន្ទាប់។ ការបោះឆ្នោតប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសក្នុងតំបន់ឈូង
សមុទ្រពែក្យនេះ កំពុងប្រឈមមុខរាល់ការសាកល្បងដោយបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនិងលោកខាងលិច ក៏ដូចជា ការដាក់សម្ពាធ
នៃសហគមន៍អន្តរជាតិចំពោះកម្មវិធីនុយក្លេអែររបស់ប្រទេសនេះកាន់តែកើន
ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្លែងមតិលើកាណាល់ទូរទស្សជាតិអ៊ីរ៉ង់​មេដឹកនាំ
ស្មារតីសម្តេចព្រះសង្សរាជ Ali  Khamenei បានដាស់តឿនប្រជាធនអ៊ីរ៉ង់ចូល
រួមយ៉ាងសកម្មក្នុងការបោះឆ្នោត ទន្ទឹមនឹងនោះ អះអាងថា៖ ការចូលរួមរបស់
ប្រជាជននឹងសម្រេច អនាគតនៃប្រទេសជាតិ។ តាមក្រសួងមហាផ្ទៃអ៊ីរ៉ង់ អ្នកបោះឆ្នោតពេញសិទ្ធិចំនួន ៥០ លាន ៥ សែន នាក់ អាចចូលរួមការបោះ
ឆ្នោតនេះ៕

ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់បានចាប់ផ្តើម - ảnh 1
ប្រជាជនសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់ផ្តើមទៅបោះឆ្នោតអ្នកបន្តវែនជំនួសប្រធានាធិបតីប្រទេសនេះ (Image: radiovn.com)


ប្រតិកម្មទៅវិញ

ផ្សេងៗ