ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៦បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ
(VOVWORLD) - នៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែកក្កដា ការិយាល័យបោះឆ្នោតនានានៅកម្ពុជាត្រូវបានបិទជាផ្លូវការ បញ្ចប់ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាល ទី ៦។ យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតគឺការបោះឆ្នោតលើកនេះបានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរបំផុត។
អ្នកបោះឆ្នោតកម្ពុជា ទៅបំពេញកាតព្វកិច្ចជាពលរដ្ឋ (រូបថតៈ vov) |
នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅរាជាធានីភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី៦បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ប្រជាធិបតេយ្យ សមភាព ត្រឹមត្រូវតាមច្បាប់។ គយោងតាមគ.ជ.ប លទ្ធផលចុងក្រោយ ដោយបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនជិត ៧លាននាក់ ស្មើ៨២,១៧%។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១%តែប៉ុណ្ណោះ។
ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦នេះ ប្រជាជនកម្ពុជានឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន១២៥អាសនៈ តាមនោះ នឹងជ្រើសតាំងរដ្ឋាភិបាលថ្មីរបស់ ប្រទេសជាតិ ដំណាក់កាលពីឆ្នាំ២០១៨នេះទល់មកដល់ឆ្នាំ២០២៣។ នេះជាការបោះ ឆ្នោតគូសសញ្ញាច្រើនក្នុងប្រវត្តិសាស្ត្រព្រោះថាមានចំនួនគណបក្សចូលរួមច្រើនបំផុត ។ លោក គង់ សុភ័ណ្ឌ អ្នកបោះឆ្នោតខ័ណ្ឌ ទួលកុក រាជធានីភ្នំពេញបានឲ្យដឹងថា៖“ថ្ងៃ នេះទៅបោះឆ្នោត ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំសង្ឃឹមថានឹងជ្រើសបានអ្នកដឹកនាំដែលមានសមត្ថភាព គុណធម៌គ្រប់គ្រាន់ ដើម្បីដឹកនាំប្រទេសជាតិ នាំប្រទេសជាតិកាន់ តែអភិវឌ្ឍន៍”។
រីឯលោកស្រី សម សុខុន អ្នកបោះឆ្នោតនៅខេត្តកណ្តាលបានឲ្យដឹងថា៖ “នាងខ្ញុំគិត ថា ប្រសិនបើគណបក្សប្រជាជនឈ្នះគឺប្រសើរណាស់។ ព្រោះថា គណបក្សប្រជាជនដឹក នាំប្រទេសជាតិយូរហើយ គេមានបទពិសោធន៍ជាច្រើនក្នុងការដឹកនាំហើយនឹងបន្តនាំប្រទេសជាតិអភិវឌ្ឍន៍កាន់តែល្អជាង។ ខ្ញុំសង្ឃឹមជានិច្ចថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះ ខ្ញុំជៀជាក់លើគណបក្សប្រជាជនកម្ពុជា”។
ចូលរួមឃ្លាំមើលការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី៦ អ្នកសង្កេតការណ៍អន្តរ ជាតិសម្តែងការសុទិដ្ឋនិយមនិងចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការបោះឆ្នោតមួយដែលប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព៕