|
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nuri al-Maliki (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៦ មិនា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nuri al-Maliki
បានព្រមានថា៖ ការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះដែលគ្រោងនឹង
ត្រូវបាន រៀបចំឡើង នាថ្ងៃទី ៣០ មេសា ខាងមុខ អាចមានការផ្អាក បន្ទាប់
ពីសមាជិកនៃ គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យកំពូលអ៊ីរ៉ាក់
(IHEC) គ្រប់រូបបាន ដាក់ពាក្យលាលែងពីដំណែងជូនដល់រដ្ឋសភាសំដៅ
ប្រឆាំងជំទាស់ការជ្រៀតជ្រែកនៃមជ្ឈដ្ឋនអ្នកនយោបាយនិងយុត្តិធម៌ក្នុង
ការរៀបចំការបោះឆ្នោតពោល ខាងលើ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានអំពាវ
នាវឲ្យសមាជិកនានានៃ IHEC ដកពាក្យលាលែងពីដំណែងរបស់ខ្លួន
ព្រមទាំង អំពាវនាវឲ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតឲ្យបាន
ឆាប់រហ័ស៕