ការបោះឆ្នោតសកលនៅកាណាដា៖ គណៈបក្សសរីភាពដណ្តើមបានជ័យជំនះត្រចះត្រចង់
|
ការបោះឆ្នោតសកលនៅកាណាដា៖ គណៈបក្សសរីភាពដណ្តើមបានជ័យជំនះត្រចះត្រចង់,
(Image: VNA) |
(VOVworld) – ក្នុងការបោះឆ្នោតសកលលើកទី ៤២ នៅប្រទេសកាណាដា
គណៈបក្សសេរីភាព (LIB) របស់លោក Justin Trudeau ដណ្តើមបានជ័យជំនះដ៏
ត្រចះត្រចង់ដោយមានអាសនៈទូទៅចំនួន ១៨៤ ក្នុងចំណោមអាសនៈ ៣៣៨
នៅសភាជាន់ទាបនីតិកាលថ្មី ហើយដណ្តើមបានសិទ្ធិបង្កើតរដ្ឋាភិបាលថ្មី។
ក្នុងពេល នោះ គណៈបក្សអភិរក្សនិយម (CPC) កាន់អំណាចរបស់នាយករដ្ឋមន្ត្រី
Stephen Harper ឈរលំដាប់ថ្នាក់ទី ២ នៅសភាជាន់ទាបដោយមានអាសនៈ
ចំនួន ៩៩ និងក្លាយទៅជាគណៈបក្សប្រឆាំងជាផ្លូវការ។ គណៈបក្សប្រជាធិប
តេយ្យថ្មី (NDP) របស់លោក Thomas Muclair ចុះថ្នាក់ទី ៣ ដោយមានអាសនៈ
ចំនួន ៤៤។ ការបោះឆ្នោតឆ្នាំនេះក៏បានគូសសម្គាល់ការវិលត្រឡប់មកវិញរបស់
ប្លុក Quebec ដែលទទួលបានអាសនៈចំនួន ១០ នៅសភាជាន់ទាប។ ជ័យជំនះ
នៅការបោះឆ្នោតលើកនេះបានជួយលោក Justin Trudeau អាយុ ៤៣ ឆ្នាំក្លាយ
ទៅជានាយករដ្ឋមន្ត្រីវ័យក្មេងទី ២ ក្នុងប្រវត្តិសាស្ត្រកាណាដា។ ថ្លែងមតិ
បន្ទាប់ពីដណ្តើមជ័យជំនះ នាថ្ងៃទី ២០ តុលា នៅទីក្រុង Montreal លោក Trudeau
បានសន្យានឹងនាំមកនូវការផ្លាស់ ប្តូរជាក់ស្តែងសំរាប់ប្រទេសជាតិក្នុងឋានៈជា
នាយករដ្ឋមន្ត្រី។
ក្នុងការជួប សន្ទនាតាមទូស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama
នាយករដ្ឋមន្ត្រីកាណាដាបានឲ្យដឹងថា៖ ប្រទេសនេះនឹងដកយន្តហោះចំបាំងចេញ
ពីសម្ព័ន្ធមិត្តកងទ័ពចម្រុះដឹកនាំដោយអាមេរិកប្រឆាំងអង្គការដ្ឋឥស្លាមស្វ័យប្រកាស
(IS) នៅអ៊ីរ៉ាក់និងស៊ីរី ផងដែរ៕