ការបោះឆ្នោតសភាជាន់ទាបត្រូវបានចាប់ផ្តើមនៅជប៉ុន

ការបោះឆ្នោតសភាជាន់ទាបត្រូវបានចាប់ផ្តើមនៅជប៉ុន - ảnh 1
ការបោះឆ្នោតសភាជាន់ទាបត្រូវបានចាប់ផ្តើមនៅជប៉ុន (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៤ ធ្នូ អ្នកបោះឆ្នោតជប៉ុនបានចាប់ផ្តើមទៅបោះឆ្នោត សមាជិកសភាជាន់ទាបនៅប្រទេសនេះ។ ការបោះឆ្នោតពោលខាងលើត្រូវបានរៀបចំ
ឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រកាសរំសាយសភាជាន់
ទាបនៃប្រទេស​ នាថ្ងៃទី ២១ វិច្ឆិកា កន្លងទៅ ដើម្បីបើកផ្លូវសំរាប់ការបោះឆ្នោត
សកោលមុនកាលកំណត់ខាងមុខ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា៖ លទ្ធផលនៃ
ការបោះឆ្នោតសភាជាន់ទាបនេះមិនអាចព្យាករណ៍ពិបាកបានឡើយ។ ដោយសារ កិទ្យានុភាពរបស់គណៈបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចរបស់នាយក
រដ្ឋមន្ត្រី Abe នៅធំណាស់។ តាមការស្ទង់មតិនាពេលថ្មីនេះរបស់កាសែត Nikkei​
បានឲ្យដឹងថា៖  LDP មានលទ្ធភាពជាច្រើនក្នុងការរក្សាអាសនៈចំនួន ៣ រយ ក្នុង
ចំណោមអាសនៈ ចំនួន ៤៧៥ នៅសភាជាន់ទាប។ ក្នុងពេលនេះ គណៈបក្ស
ប្រជាធិបតេយ្យជប៉ុន (DJP) ប្រឆាំងនឹងរក្សាចំនួនអាសនៈនិងគណៈបក្ស JRP នឹងបាត់បង់អាសនៈជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ