ការបោះឆ្នោតសភាជាន់ទាបបារាំង៖ គណៈបក្សរបស់ប្រធានាធិបតីលោក Emmanuel Macron ដណ្ដើមបានជ័យជម្នះ

(VOVWORLD) -គណៈបក្សខឿនសាធារណរដ្ឋឈានទៅមុខ របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសម្ព័ន្ធភាពដណ្ដើមបានជ័យជម្នះភាគច្រើនដាច់ខាតនៅសភា ប៉ុន្តែមិនទទួបានជ័យជម្នះច្រើនលើសលប់ដូចការរំពឹងទុកឡើយ។
ការបោះឆ្នោតសភាជាន់ទាបបារាំង៖ គណៈបក្សរបស់ប្រធានាធិបតីលោក Emmanuel Macron ដណ្ដើមបានជ័យជម្នះ - ảnh 1ការបោះឆ្នោតសភាជាន់ទាបបារាំង៖ គណៈបក្សរបស់ប្រធានាធិបតីលោក Emmanuel Macron ដណ្ដើមបានជ័យជម្នះ 

គណៈបក្សខឿនសាធារណរដ្ឋឈានទៅមុខ របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសម្ព័ន្ធភាពដណ្ដើមបានជ័យជម្នះភាគច្រើនដាច់ខាតនៅសភា ប៉ុន្តែមិនទទួបានជ័យជម្នះច្រើនលើសលប់ដូចការរំពឹងទុកឡើយ។ អាណត្តិជាប្រធានាធិបតីបារាំងរយៈពេល ៥ ឆ្នាំរបស់លោក Emmanuel Macron នឹងត្រូវបានគាំទ្រយ៉ាងខ្លាំងរបស់សភាដែល គណៈបក្សខឿនសាធារណរដ្ឋឈានទៅមុខរបស់លោកមានភាគច្រើន។ ការដែលរួមជាមួយសម្ព័ន្ធភាព"ចលនាប្រជាធិបតេយ្យ" (MoDem) ដណ្ដើមបានសរុប ៦០ % ( ៣៦១- ៣៧០ អាសនៈ ) នៃចំនួនអាសនៈសរុបរបស់សភាបារាំងនោះ គណៈបក្សខឿនសាធារណរដ្ឋឈានទៅមុខរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដណ្ដើមបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាបារាំងនៅអាណត្តិខាងមុខ បន្ទាប់ពីជុំទី ២ នៃការបោះឆ្នោតនីតិបញ្ញត្តិនៅបារាំងនាថ្ងៃទី ១៨ មិថុនា។ ប៉ុន្តែជ័យជម្នះនេះមិនធំដូចជាការរំពឹងទុក ពោលគឺ គណបក្ស ខឿនសាធារណរដ្ឋឈានទៅមុខមិនដណ្ដើមបានសំឡេងគាំទ្រច្រើនដូចការសង្ឃឹមមុនជុំទី ២ គឺ ៧៥- ៧៨ អាសនៈនៃចំនួនអាសនៈសរុបនៅសភាបារាំង។

         លទ្ធផលជាផ្លូវការចុងក្រោយនៃការបោះឆ្នោតនីតិបញ្ញត្តិនៅបារាំងឆ្នាំ
នេះនឹងត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី ២០ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ