ការបោះឆ្នោតសភាជាន់ទាបបារាំង៖គណៈបក្សខឿនសាធារណៈរដ្ឋបោះជំហានទៅមុខ នាំមុខគេក្នុងការបោះឆ្នោតនៅឯបរទេស

(VOVWORLD) - គណៈបក្សខឿនសាធារណៈរដ្ឋបោះជំហានទៅមុខ (REM) របស់ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដណ្ដើមបានជ័យជំនះនៅ មណ្ឌលបោះឆ្នោតទាំង១១នៅឯបរទេសក្នុងជុំទី១ការបោះឆ្នោតសភាជាន់ទាប បារាំង។
ការបោះឆ្នោតសភាជាន់ទាបបារាំង៖គណៈបក្សខឿនសាធារណៈរដ្ឋបោះជំហានទៅមុខ នាំមុខគេក្នុងការបោះឆ្នោតនៅឯបរទេស - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖EPA/TTXVN)

(VOVworld) - គណៈបក្សខឿនសាធារណៈរដ្ឋបោះជំហានទៅមុខ (REM) របស់ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដណ្ដើមបានជ័យជំនះនៅ មណ្ឌលបោះឆ្នោតទាំង១១នៅឯបរទេសក្នុង ជុំទី១ការបោះឆ្នោតសភាជាន់ទាប បារាំង។មុននោះ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤ មិថុនា អ្នកបោះឆ្នោតបារាំង បានទៅបោះឆ្នោតនៅមណ្ឌលឯបរទេស មុន១សប្ដាហ៍បើប្រៀបនឹងពេល វេលាប្រព្រឹត្តទៅការបោះឆ្នោតជុំទី១នៅបារាំង។តាមលទ្ធផលប្រកាសដោយ ក្រសួងការបរទេសបារាំងនាយប់ថ្ងៃទី៥ មិថុនា បេក្ខជនភាគច្រើននៃគណៈបក្ស REM សុទ្ធតែដណ្ដើមបានសម្លេងគាំទ្រជាង ៥០% ហើយរហូតដល់ជាង៦០%នៅមណ្ឌល មួយចំនួន តាមនោះបង្កើនគំលាតធំជាមួយសមាជិកសភានៃគណៈបក្សផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ