ការបោះឆ្នោតសភាធម្មនុញ្ញវេណេហ្ស៊ុយអេឡា៖ប្រធានាធិបតីលោក Nicolas Maduro ប្រកាសជ័យជំនះ

(VOVWORLD) - ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នាថ្ងៃទី ៣១ កក្កដា បានប្រកាសជ័យជំនះ ក្រោយពីស្ថាប័នទទួលបន្ទុកការបោះឆ្នោតនៃ ប្រទេសនេះប្រកាសថា ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ភាគីប្រឆាំង នោះ បរិមាណប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញបានឡើងដល់ ទៅ៨លាននាក់ ស្មើនឹង៤១%។
ការបោះឆ្នោតសភាធម្មនុញ្ញវេណេហ្ស៊ុយអេឡា៖ប្រធានាធិបតីលោក Nicolas Maduro ប្រកាសជ័យជំនះ - ảnh 1 ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro (ខាងស្ដាំ) នៅពិធីបិទបញ្ចប់យុទ្ធនាការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃទី២៧ កក្កដា (រូបថត៖AFP/TTXVN)

(VOVworld) - ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នាថ្ងៃទី ៣១ កក្កដា បានប្រកាសជ័យជំនះ ក្រោយពីស្ថាប័នទទួលបន្ទុកការបោះឆ្នោតនៃ ប្រទេសនេះប្រកាសថា ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ភាគីប្រឆាំង នោះ បរិមាណប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំង សភាធម្មនុញ្ញបានឡើងដល់ ទៅ៨លាននាក់ ស្មើនឹង៤១%។ ថ្លែងមតិចំពោះមុខអ្នកគាំទ្ររាប់រយនាក់នៅមជ្ឈ មណ្ឌលរដ្ឋធានី Caracas នោះ ប្រធានាធិបតីលោក Nicolas Maduro ប្រកាសថា ប្រជា ជនបានជ្រើសតាំងសភាធម្មនុញ្ញមួយ ព្រមទាំងចាត់ទុកថា នេះជាការបោះ ឆ្នោតបដិវត្តន៍ធំបំផុតក្នុងរយៈពេល១៨ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ