ការបោះឆ្នោតអាមេរិក ឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីពីររូបចូលរូមការជជែកដេញដោលដោយផ្ទាល់ចុងក្រោយ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែតុលា (ម៉ោងនៅវៀតណាម) បេក្ខជនប្រធានាធិបតីចំនួន ២ រូបនៃគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋបានចូលរួមការជជែកដេញដោលដោយផ្ទាល់លើកទីពីរ ពោលគឺលើកចុងក្រោយ មុនថ្ងៃបោះឆ្នោត ទី ៣ ខែវិច្ឆិកា។
ប្រធានាធិបតី លោក Donald Trump និង បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ TTXVN) |
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅនៅសាកលវិទ្យាល័យ Belmont ក្នុង ទីក្រុង Nashville រដ្ឋ Tennesse ។ ការជជែកដេញដោលរវាងប្រធានា ធិបតី លោក Donald Trump និង បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ត្រូវបានសម្របសម្រួលដោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន NBC News លោកស្រី Kristen Welker ។ “ការប្រកួត” ចុងក្រោយត្រូវបានផ្សាយផ្ទាល់ដោយផ្តោតលើប្រធានបទចំនួន ៦ គឺ៖ របៀបឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ តម្លៃរបស់គ្រួសារអាមេរិក ការប្រែប្រួលអាកាសធាតុ សុវត្ថិភាព សន្តិសុខជាតិ និងការរើសអើងជាតិសាសន៍។ សូមបញ្ជាក់ដែរថា៖ បេក្ខជនទាំងពីររូបបានធ្វើការជជែកដេញដោលគ្នា ក្នុងរយៈពេល ៩០ នាទី៕