ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ CDP លុបចោលការជជែកដេញដោលគ្នាលើកទី ២ រវាងបេក្ខជនប្រធានាធិបតីទាំងពីរ
(VOVWORLD) -CPD បានជូនដំណឹងថា លុបចោលការជជែកដេញដោលលើកទី ២ ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលារវាងបេក្ខជនប្រធានាធិបតីពីររូបគឺប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋ និង អតីតអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។
គណៈកម្មាធិការទទួលបន្ទុកការជជែកដេញដោលប្រធានាធិបតីអាមេរិក (CPD) កាលពីថ្ងៃទី ៩ ខែតុលា បានជូនដំណឹងថា លុបចោលការជជែក ដេញដោលលើកទី ២ ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែតុលារវាងបេក្ខជនប្រធានាធិបតីពីររូបគឺប្រធានា ធិបតីអាមេរិក លោក ដូណាល់ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋ និង អតីតអនុប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។ មុននោះ CDP គ្រោងនឹងរៀបចំការជជែកដេញដោលលើកទី ២ នៅថ្ងៃទី ១៥ ខែតុលារវាងបេក្ខជនទាំងពីររូបដូចពោលខាងលើនេះនៅតាមប្រព័ន្ធវីដេអូ។ ទោះយ៉ាងណាក៏ដោយ លោកដូណាល់ត្រាំ បានប្រកាសថា លោកនឹងមិនចូលរួមការជជែកដេញដោលគ្នាតាមទម្រង់បែបនេះឡើយ។ ការជជែកដេញដោលគ្នាចុងក្រោយរវាងបេក្ខជនប្រធានាធិបតីទាំងពីរ ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែតុលានៅ ទីក្រុង Nashville រដ្ឋ Tennessee ៕