ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ការខិតខំប្រឹងប្រែងចុងក្រោយរបស់លោកប្រធានាធិបតី Trump ក្នុងការប្រកួតប្រជែងគ្នាទៅកាន់សេតវិមាន

(VOVWORLD) - នៅសប្តាហ៍នេះលោកប្រធានាធិបតី Trump គ្រោងនឹងមានដំណើរទស្សនកិច្ចដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Georgia និងរដ្ឋ Iowa ដែលជារដ្ឋចំនួនពីរ ដែលលោកបានយកឈ្នះលើបេក្ខភាពនៃគណប្រជាធិបតេយ្យលោកស្រី Hillary Clinton កាលពីឆ្នាំ ២០១៦។ 
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ ការខិតខំប្រឹងប្រែងចុងក្រោយរបស់លោកប្រធានាធិបតី Trump ក្នុងការប្រកួតប្រជែងគ្នាទៅកាន់សេតវិមាន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump  (រូបថត៖ AFP/TTXVN)

ក្នុងបរិបទដែលមានត្រឹមតែជាង ៣ សប្តាហ៍ទៀត គឺនឹងមកដល់ថ្ងៃប្រឹព្រឹត្តទៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកពោល (ថ្ងៃទី ៣ ខែវិច្ឆិកា) ប្រធានាធិបតីអាមេរិកលោក Donald Trump ក៏ដូចជាក្រុមការងារឃោសនាយុទ្ធនាការបោះឆ្នោតរបស់លោក កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីរក្សាការគាំទ្រពីអ្នកបោះឆ្នោត ដែលមានភាពស្ទាក់ស្ទើចិត្តនៅតាមរដ្ឋ ដែលធ្លាប់ជួយឱ្យលោកយកឈ្នះលើការបោះឆ្នោតកាលពីឆ្នាំ ២០១៦ ។ នៅសប្តាហ៍នេះលោកប្រធានាធិបតី Trump គ្រោងនឹងមានដំណើរទស្សនកិច្ច ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Georgia និងរដ្ឋ Iowa ដែលជារដ្ឋចំនួនពីរ ដែលលោកបានយកឈ្នះលើបេក្ខភាពនៃគណប្រជាធិបតេយ្យលោកស្រី Hillary Clinton កាលពីឆ្នាំ ២០១៦។ អ្នកបោះឆ្នោតនៅរដ្ឋ Iowa ដែលជាកន្លែង ដែលលោកនិងគូប្រជែងគឺលោក Joe Biden មានអត្រាសំឡេងគាំទ្រដូចគ្នា បើយោងតាមការស្ទង់មតិមួយដែលធ្វើឡើង និងប្រកាសដោយសារព័ត៌មាន CBS News កាលពីថ្ងៃទី ១២ ខែតុលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ