ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ គណបក្សប្រជាធិបតេយ្យ​ដណ្ដើមបាន​សិទ្ធិគ្រប់គ្រងព្រឹទ្ធសភាឡើងវិញបន្ទាប់ពីការបោះឆ្នោតចំនួនពីរបន្ថែមទៀតនៅ រដ្ឋ Georgia

(VOVWORLD) - នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានប្រកាសថា គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងព្រឹទ្ធសភាបន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតបំពេញបន្ថែមនៅរដ្ឋ Georgia។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ គណបក្សប្រជាធិបតេយ្យ​ដណ្ដើមបាន​សិទ្ធិគ្រប់គ្រងព្រឹទ្ធសភាឡើងវិញបន្ទាប់ពីការបោះឆ្នោតចំនួនពីរបន្ថែមទៀតនៅ រដ្ឋ Georgia - ảnh 1គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងព្រឹទ្ធសភា (រូបថត៖ New York Times)

នាយប់ថ្ងៃទី ៦ មករា តាមម៉ោងនៅអាមេរិក (ព្រឹកថ្ងៃទី ៧ មករា នៅវៀតណាម) សភាទាំងពីរនៅអាមេរិកបានបើកកិច្ចប្រចជុំឡើងវិញដើម្បីបញ្ជាក់ពីជ័យជំនះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ។ព្រឹត្តិការណ៍នេះត្រូវបានរារាំងដោយក្រុមបាតករជ្រុលនិយមបានសម្រុកចូលអគ្គារដ្ឋសភាអាមេរិក។ នាថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានប្រកាសថា គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងព្រឹទ្ធសភាបន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោតបំពេញបន្ថែមនៅរដ្ឋ Georgia។ នេះគឺជាការរត់ប្រណាំងដ៏សំខាន់ ដែលជួយគណបក្សនេះដណ្ដើមបានសិទ្ធិគ្រប់គ្រងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ក្រោមរដ្ឋអំណាចរបស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden៕

ប្រតិកម្មទៅវិញ

ផ្សេងៗ