ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden ទទួលបានជ័យ​ជំនះក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Kansas

(VOVWORLD) - អតីតអនុប្រធានាធិបតីអាមេរិក លោក Biden ទទួលបានសម្លេងឆ្នោតចំនួន ៧៧% និងសម្លេងតំណាងចំនួន ២៩ នៅ រដ្ឋ Kansas ។ ជ័យជំនះនេះបាននាំឱ្យលោកខិតទៅជិតការ តែងតាំងរបស់គណបក្សប្រជាធិបតេយ្យ។
ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជន Joe Biden ទទួលបានជ័យ​ជំនះក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Kansas - ảnh 1 អតីតអនុប្រធានាធិបតីអាមេរិក លោក Biden (រូបថត៖ TTXVN)

នាថ្ងៃទី ៣ ខែឧសភា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានជ័យជំនះក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Kansas បន្ទាប់ពីបញ្ចប់ដំណើរការរាប់សន្លឹកឆ្នោត។ គួរឲ្យកត់សម្គាល់ថា នេះគឺជាការបោះឆ្នោតដែលធ្វើឡើងតាមទម្រង់បោះឆ្នោតតាមអ៊ីមែល។

ជាក់ស្តែង លោក Biden ទទួលបានសម្លេងឆ្នោតចំនួន ៧៧% និងសម្លេងតំណាងចំនួន ២៩ នៅ រដ្ឋ Kansas ។ ជ័យជំនះនេះបាននាំឱ្យលោកខិតទៅជិតការ តែងតាំងរបស់គណបក្សប្រជាធិបតេយ្យ។

រហូតមកដល់បច្ចុប្បន្ននេះ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកដណ្ដើមបាន សម្លេងឆ្នោតតំណាង ចំនួន ១ ៤៣៥ / ១ ៩៩១ ដើម្បីត្រូវបានគណបក្សប្រជាធិបតេយ្យតែងតាំងចូលរួមការប្រកួតប្រជែងប្រធានាធិបតី - ជាគោលដៅ ដែលលោកគ្រោងនឹងសម្រេចបាននាខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ