ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជន លោក J.Biden នាំមុខប្រធានាធិបតី លោក D. Trump ក្នុងសម្លេងឆ្នោតចំនួន ៣,៤ លានសម្លេង
(VOVWORLD) - បេក្ខជនណាមួយទទួលបាន សម្លេង អ្នកបោះឆ្នោតតំណាងចំនួន ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោត
ប្រធានាធិបតីអាមេរិកលោក Donal Trump(ខាងស្តាំ) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ AFP / VNA) |
យោងតាមព័ត៌មានធ្វើបច្ចុប្បន្នភាបរបស់ទីភ្នាក់ងារសារព័ត៌មាន Fox News អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិកថា គិតត្រឹមម៉ោង ៨ និង៣០ នាទី ថ្ងៃទី ៤ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) បេក្ខជន លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យទទួមបានសម្លេងឆ្នោតជាង ៧១,៩ លានសម្លេង ពោលគឺមានចំនួនច្រើនជាង ៣,៤ លាន បើប្រៀបធៀបនឹងប្រធានាធិបតី លោក Donal Trump មកពីគណបក្សសាធារណៈរដ្ឋ។ ក្នុងពេលនោះ លោក Donal Trump ទទួលបានសម្លេងឆ្នោតជាង ៦៨,៥ លាន សម្លេង ពោលគឺខ្ពស់ជាងចំនួនសម្លេងឆ្នោត ដែល លោកទទួលបាន ក្នុងការបោះឆ្នោតកាលពី ៤ ឆ្នាំមុន។ នាបច្ចុប្បន្ន អតីតអនុប្រធានាធិបតី លោក Joe Biden ទទួលបានសម្លេង អ្នកបោះឆ្នោតតំណាង ចំនួន ២៦៤ (បេក្ខជនណាមួយទទួលបាន សម្លេង អ្នកបោះឆ្នោតតំណាងចំនួន ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះ) ខណៈដែលលោក Donal Trump ទទួលបានសម្លេង អ្នកបោះឆ្នោតតំណាងចំនួន ២១៤៕