ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជនទាំងពីររូប បង្កើនល្បឿននៃការឃោសនាបោះឆ្នោត
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានធ្វើយុទ្ធនាការឃោសនារក សម្លេងឆ្នោតយ៉ាងលឿននៅតាមរដ្ឋនានា មុនការជជែកដេញដោលទល់មុខគ្នាចុងក្រោយទី២ដែលជាលើកចុងក្រោយ នៅថ្ងៃទី ២២ខែតុលា ខាងមុខនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក Joe Biden (រូបថត៖ Reuters) |
រដ្ឋទាំងនេះត្រូវបានចាត់ទុកថាជារដ្ឋដែលមាលក្ខណៈសម្រេចកំណត់សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកតែម្តង។ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែតុលាប្រធានាធិបតីអាមេរិក លោក Donald Trump បានធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅតាមរដ្ឋនានា រួមមាន៖ Nevada, California, Arizona, Pennsylvania និង Carolina ភាពខាងជើង។
ទន្ទឹមនឹងនេះដែរ កាលវិភាគរបស់បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រធានាធិបតេយ្យ លោក Joe Biden មានទ្រង់ទ្រាយតូចជាងមុនដោយសារតែការព្រួយបារម្ភអំពីហានិភ័យនៃការផ្ទុះឡើងជំងឺកូវីដ១៩ ។ នាថ្ងៃទី ១៨ ខែតុលា លោក Joe Biden បានចូលរួមសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋកំណើតរបស់ខ្លួនគឺ រដ្ឋDelaware និង Carolina ភាពខាងជើង ៕