ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីនៃគណៈបក្សប្រជាធិបតេយ្យជជែកសួរដេញដោយផ្ទាល់នៅជុំចុងក្រោយ
(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា បេក្ខជនប្រធានា ធិបតីទាំង ៦ រូបនាក់នៃគណៈបក្សប្រជាធិបតេយ្យអាមេ រិកបានឈានដល់ជុំចុងក្រោយនៃការជជែកសួរដេញដោលដោយផ្ទាល់ មុនពេលដែលគណៈបក្សនេះ បានអនុវត្តការបោះឆ្នោតបឋមយោងតាមរូបភាពនៃការប្រជុំសម្ងាត់នៅរដ្ឋ Iowa កាលពីខែកុម្ភៈនាពេលខាងមុខដើម្បីជ្រើសរើសអ្នកតំណាងឲ្យចូលរួមការប្រណាំងទៅកាន់សេតវិមាននៅឆ្នាំ២០២០។
បេក្ខជនប្រធានាធិបតីទាំង៦នាក់ ក្នុងកិច្ចពិភាក្សាផ្ទាល់ចុងក្រោយនៅ Des Moines រដ្ឋ Iowa ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២០ (រូបថតៈ AFP/TTXVN) |
បេក្ខជន ៦ នាក់ រួមមានសមាជិកព្រឹទ្ធសភាលោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាលោក Bernie Sanders អតីតអនុប្រធា នាធិបតីលោក Joe Biden អភិបាលក្រុង South Bend លោក Pete Buttigieg សមា ជិកព្រឹទ្ធសភាលោកស្រី Amy Klobuchar និងអាជីវករ លោក Tom Steyer បានបង្ហាញទស្សនៈផ្សេងគ្នានៅ ពេលដែលលើកឡើង អំពីបញ្ហា តើដកកងទ័ពអាមេ រិកចេញពីតំបន់មជ្ឈឹមបូព៌ាដែរឬអត់ ក្នុងបរិបទនៃការកើនឡើងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដែលនាំមកនូវការព្រួយបារម្ភអំពីលទ្ធភាពនៃសង្គ្រាម។ បេក្ខជនក៏ជជែកសួរដេញ ដោលពីបញ្ហាទាក់ទងនឹងការចំណាយលើការថែទាំសុខភាព បរិស្ថាននិងសេដ្ឋកិច្ច៕