ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ បេក្ខជនប្រធានាធិបតីពីររូប ជម្រុញការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗនានា
(VOVWORLD) - នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គឺមកដល់“ ទិវាបោះឆ្នោត” ដូច្នេះហើយ ទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និងបេក្ខជននៃគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងជម្រុញការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដោយផ្ទាល់ជាមួយអ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន។
ប្រធានាធិបតីអាមេរិក លោក Donald Trump (ឆ្វេង) និងបេក្ខជននៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (ស្តាំ) (រូបថត៖ AFP/VNA) |
នាថ្ងៃទី ២៨ ខែតុលា លោក Trump មានដំណើរឃោសនារកសំឡេងឆ្នោតគាំទ្រ នៅតំបន់ Bullhead City និងទីតាំង Goodyear នៃរដ្ឋ Arizona ។ នៅចុងបញ្ចប់នៃថ្ងៃទី ២៨ ខែតុលា លោក Trump បានធ្វើដំណើរតាមជើងហោះហើរទៅកាន់ទីក្រុង Doral នៃរដ្ឋផ្លរីដា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់យុទ្ធនាការបោះឆ្នោតបន្តទៀត។
ទន្ទឹមនឹងនេះដែរ លោក Biden មានផែនការធ្វើយុទ្ធនាការឃោសនាបោះ ឆ្នោតនៅរដ្ឋ Delaware ជាកន្លែងដែលលោកចូលរួមនៅក្នុងកិច្ចប្រជុំក្នុងរយៈពេលខ្លីជាមួយអ្នកជំនាញផ្នែកសុខាភិបាលសាធារណៈ និងថ្លែងមតិអំពីបញ្ហាដែលពាក់ព័ន្ធនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាកម្មវិធីថែទាំសុខភាពផងដែរ។ បន្ទាប់មក លោក Biden ក៏បានចូលរួមក្នុងការរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតផងដែរ៕