ការបោះឆ្នោតអាមេរិកឆ្នាំ ២០២០៖ មានសន្លឹកឆ្នោតមុនកាលកំណត់ជាង ៦០ លានសន្លឹកត្រូវបានបញ្ជូនទៅកាន់មណ្ឌលបោះឆ្នោតរួចហើយ
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា ទិន្នន័យពីទូរទស្សន៍ CNN - Edision Research និងCatalist បានបង្ហាញថាសន្លឹកឆ្នោតមុនកាលកំណត់ជាង ៦០ លានសន្លឹកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ ត្រូវបានបញ្ជូនទៅកាន់មណ្ឌល បោះឆ្នោត។
អ្នកបោះឆ្នោតតម្រង់ជួរដើម្បីបោះឆ្នោតនៅខាងក្រៅមជ្ឈមណ្ឌលបោះឆ្នោត Barclays នៅ Brooklyn ទីក្រុងញូយ៉កនាថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២០ ( រូបថត៖ Jeenah Moon / Reuters) |
យោងតាមទនិន្នន័យស្ថិតិបានបង្ហាញថា ក្នុងចំណោមរដ្ឋចំនួន ៣៣ ដែលបានពោលដូចខាងលើនេះ មានរដ្ឋចំនួន ១២ ត្រូវបានចាត់ទុកថាមានការប្រកួតប្រជែងយ៉ាងខ្លាំងបំផុតរវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋដែលទទួលបានសន្លឹកឆ្នោតសរុបមុនកាលកំណត់លើសពីបរិមាណសន្លឹកឆ្នោតនាឆ្នាំ ២០១៦ ក្នុងនោះមានរដ្ឋ Georgia Iowa, Maine, Michigan, Minnesota, Nebraska, New Hampshire, North Carolina, Ohio, Pennsylvania, Texas និង Wisconsin ។
យោងតាមការស្ទង់មតិរបស់កាសែត Atlanta Journal - Constitution បានឱ្យដឹងថានៅក្នុងការឃោសនាបោះឆ្នោតនៅរដ្ឋ Georgia ប្រធានាធិបតីអាមេរិកលោក Donald Trump មានសំឡេងគាំទ្រតិចជាងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden ក្នុង ១ ពិន្ទុភាគរយ (៤៦% ទល់នឹង ៤៧%) ស្តីពីអត្រា សម្លេងគាំទ្ររបស់អ្នកបោះឆ្នោតដែលត្រូវបានសួរផងដែរ៕